Sunday, April 29, 2012

0 61% នៃ​អ្នក​ជំនាញ​សុវត្តិភាព​ខាង​ IT ខ្លាច​ Anonymous និង​ hackers ផ្សេងៗ

ស្ទើរតែ​ពីរភាគ​បី​នៃ​អ្នក​ជំនាញ​ខាង​​ IT នៅលើពិភព​លោក​ជឿថា​​ក្រុម​ហ៊ុន​របស់​គេ​នឹង​ក្លា​យ​​ជា​គោលដៅ​វាយ​ប្រហារ​ cyber attack នៅ​ក្នុង​រ​យៈ​ពេល​ ៦ខែទៀត ។ ៦១ភាគ​រយ​នៃ​ពួ​​​កគេនិយាយថា​ Anonymous និង​ក្រុម​ Hackers ដ៏ទៃទៀត​នឹងធ្វើការ​វាយ​ប្រហារ​មក​លើ​ក្រុ​ម​ហ៊ុន​រ​ប​ស់​ពួកគេដែល​ បញ្ជាក់ពីភាព​ខ្លាច​របស់អ្នក​ជំនាញ​លើ​ក្រុម Hackers ​ទាំង​នេះ ។
ការ​វាយ​ប្រហារ​តាម Online ត្រូវ​គេ​ជឿនឹង​មានការ​កើន​ឡើង​ជា​ខ្លាំង​ ហើយ​មាន​ប្រភព​ភា​គ​​​ច្រើន​មកពី​ប្រទេស​ ចិន និង​រុស្សី ដែល​អាច​កា​ន់​កា​ប់​​ចាប់ពី ៤៨ភាគ​រយទៅ ៥៥ភាគ​រ​យ​ឯ​ណោះ ។ របាយការណ៍​ស្រាវជ្រាវ​នេះ​ត្រូវ​បានធ្វើឡើង​ដោយ​ក្រុម​ហ៊ុន​សុវត្តិភាព​ ឈ្មោះ​ថា​ Bit9 ដែ​ល​​ជា​​ក្រុម​ហ៊ុន​មួយ​ល្បី​ផងដែរ ។

លោក Harry Sverdlove ដែល​ជា​ប្រធាន​ការិយាល័យ​បច្ចេកវិទ្យា​នៃ​ក្រុម​ហ៊ុន​ Bit9 បាន​និយាយអោយ​ដឹងថា​ក្នុង​ការ​ស្រាវជ្រាវ​យើង​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ មានការ​ភ័យ​ខ្លាច​ និង​មានការ​អាម៉ាស​មុខ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​  Anonymous តែ​ពួកគេ​បញ្ជាក់ថា​ការ​វាយ​ប្រហារ​ដោយ​អង្គ​ការ​ឧក្រិដ្ឋកម្ម​ និងពី​សំណាក់​​ប្រទេស​មួយ​ចំនួន​គឺកាន់តែ​គួរ​អោយ​ខ្លាច ។
ការ​សិក្សា​ស្រាវជ្រាវនេះ​បានធ្វើឡើង​ដោយមានមាន​ចូល​រួម​ពី​អ្នក​ជំនាញ​ ខាង IT រហុត​ដល់ទៅ​ 1,861 នាក់​ជុំវិញ​ពិភព​លោក ។ ពត៍មាន​ល្ង​ដែល​ទទួលបានពី​ការ​ស្រាវជ្រាវ​គឺ​ ៥៨ភាគរយ​នៃ​ក្រុម​ហ៊ុនទាំង​នោះ​ជឿជាក់ថា​ ការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​ពង្រឹង​នូវ​នយោបាយ​សុវត្ថិភាព​គឺ​ជា​ជំរើស​ដ៏​ល្អដើម្បីការពារ​ ខ្លួន​ឯង​ ហើយ​ ១៩ភាគ​រយ​ជឿជាក់ថា​បុគ្គលិក​របស់​ខ្លួន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ ពង្រឹង​សុវត្ថិភាព ។ មិន​សូវ​មាន​ក្រុម​ហ៊ុន​ជឿជាក់​ថា​រដ្ឋាភិបាល​របស់​ខ្លួន​អាច​ជួយ​ខ្លួន​បាន ​នោះទេគឺ​មានតែ ៩ភាគ​រយ​ប៉ុណ្នោះ​ដែល​ជឿថា​ច្បាប់​ថ្មី និង​ការ​អ​នុវ​ត្ត​ច្បា​ប់អាច​ជួយ​ពួកគេ​បាន​ ។
ដោយ៖​ ដានី 

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia