Friday, April 6, 2012

0 តាមការ​ព្យាករណ៍Android នឹង​ឡើង​លើ Windows នៅ​ឆ្នាំ ២០១៦

តើ​អាច​ទៅ​រួច​ដែរ​ឬ​ទេ ដែល​ថា Android នឹង​ឡើង​លើ Windows ខណៈ​ដែលពេល​នេះ PC ជាង ៩០ភាគ​រយ នៅ​តែ​ដំណើរ​ការ​ដោយ Windows នៅ​ឡើយ​នោះ?
យោង​តាម​របាយការណ៍​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​វិភាគ​ជំនាញមក​ពី IDC បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៦ ខាង​មុខ​នេះ ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ Windows របស់​ Microsoft នឹង​មាន​តិច​ជាង ទូរសព្ទ និង​Tablet ដែល​ដំណើរ​ការ​ដោយ Android របស់ Google។
ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយ​ថា Android កំពុង​តែ​កាន់​កាប់​ទីផ្សារទូរសព្ទ​ស្មាត​ហ្វូន និង​កុំព្យូទ័រ tablet ប៉ុន្ដែ​ការ​ឡើង​លើ Windows ដែល​ត្រូវ​បាន​ប្រើ​ស្ទើ​តែ​គ្រប់ PC នោះ គឺ​ហាក់​ដូច​ជា​ពិបាក​នឹង​ជឿបន្តិច​។ យ៉ាង​ណាក្ដី ក្រុម​អ្នកវិភាគ បាន​អះ​អាង​រួច​ទៅ​ហើយថា ចំណែក​ទីផ្សារ​ដែល​កំពុង​មាន​ចំនួន ៣៥ភាគ​រយ​របស់ Microsoft នឹង​ធ្លាក់​មក​សល់​ត្រឹម ២៥,១ភាគ​រយប៉ុណ្ណោះ ​នៅ​ឆ្នាំ​ ២០១៦។
ជា​មួយ​នឹង​និន្នាការ​ដាំ​ក្បាល​ចុះ​នៃ Windows នេះ Android នឹង​បន្ត​កើន​ឡើង​ពី ២៩,៤ភាគ​រយ​ រហូត​ដល់ ៣១,១ភាគ​យ​ ក្នុង​រយៈ​ពេល​ដូច​គ្នា​។
ដើម្បី​ទប់​ទល់​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ PC ក្រុមហ៊ុន Microsoft នឹង​ចេញ​នូវ OS ថ្មី ដែល​អាច​ដំណើរ​ការ​លើ tablet ពោល​គឺ WIndows ៨ នៅ​ចុង​ឆ្នាំ​នេះ​។
ទោះ​បី​ជា​បែបនេះ​ក្ដី អ្នក​វិភាគ​របស់ IDC នៅ​តែ​អះ​អាង​ថា Windows មិន​អាច​ត​តាំង​ជាមួយ​នឹង Android បាន​យូរ​ទៀត​នោះ​ទេ​។
ក្រៅ​ពី OS ទាំង​ពីរ​នេះ iOS របស់ Apple ឯ​ណោះ​វិញ នឹង​កើន​ឡើង​ ប៉ុន្ដែ​មិន​អាច​ធៀប​ជាមួយ​នឹង Windows និង Android បាន​នោះ​ទេ ពោល​គឺ​កើន​ឡើង​ពី ១៤,៦ភាគ​រយ​នៅ​ពេល​នេះ ដល់ ១៧,៣ភាគ​រយ​នៅ​ឆ្នាំ​ ២០១៦។
បើនិយាយ​ពី​ចំនួន​សរុប​នៃ PC, Smartphone និង tablet ដែល​លក់​កាល​ពី​ឆ្នាំ​មុន​វិញ គឺ​មាន​ចំនួន ៩១៦លាន​គ្រឿង។ ចំនួន​នេះ​នឹង​ឡើង​ដល់ ១,៨៤ពាន់លានគ្រឿង ពោល​គឺ​កើន​ឡើង​ដល់ទៅ​២ដង​។
ចំពោះ​ប្រិយមិត្តវិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ព្យាករណ៍​នេះ​? តើ​ Android ពិត​ជា​អាច​ឡើង​លើ Windows បាន​មែន​ឬ​ក៏​យ៉ាង​ណា​?
Galaxy Note ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ពាក់​កណ្ដាលទូរសព្ទ ពាក់​កណ្ដាល tablet។ វា​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ជា​ច្រើន​ដែល​កំណើរ​ការ​ដោយ Android ដែល​លក់​ដាច់​ច្រើន​បំផុត​

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia