Sunday, April 29, 2012

0 Facebook កើន​ប្រាក់​ចំណូល​ ​តែ​ថយ​ប្រាក់​ចំណេញ​

Facebook បាន​ចេញ​លទ្ធផល​នៃ​ត្រីមាស​ទីមួយ​ ឆ្នាំ​២០១២​ហើយ ដោយ​នៅ​តែ​បន្ត​ការ​កើនឡើង​ប្រាក់​ចំណូល​យ៉ាង​លឿន​ដដែល​។ យ៉ាង​ណា​មិញ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នេះ​ បែរ​ជា​ថយ​ចុះ​ទៅ​វិញ​។
យោង​តាម​ Wall Street Journal បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ក្នុងបី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២​នេះ បាន​កើន​ឡើង​ដល់ទៅ ៤៥ភាគ​រយ​ ស្មើ​នឹង​ ១,០៦ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ត្រីមាស បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១​។

ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម បានកើន​ឡើង​ ៣៧ភាគ​រយ ខណៈប្រាក់​ចំណូល​ពី​ប្រភព​ផ្សេង​ៗ​ទៀត បាន​កើន​ឡើង​ ៩៨ភាគ​រយ​។ ខណៈដែល​ប្រាក់​ចំណូល​កើន​ឡើង​ អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​របស់​បណ្ដាញ​សង្គម​មួយ​នេះ​ក៏​បាន​កើន​ឡើង ​​ផង​ដែរ ពោល​គឺ​កើន​ ៣៣ភាគ​រយ និង​អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ កើនឡើង​៤១ភាគ​រយ ស្មើ​នឹង ៥២៦លាន​នាក់​។
សរុប​ទៅ​ អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​របស់​ Facebook បានកើន​ឡើង​ដល់ ៩០១លាននាក់​ហើយ​។
ប្រាក់​ចំណូល​ច្រើន​មិន​ប្រាកដ​ថា​ចំណេញ ជាក់​ស្ដែង Facebook បាន​ជួប​ប្រទះ​ហើយ​នា​ពេល​នេះ ដោយ​បាន​ថយ​ចុះ​ប្រាក់​ចំណេញ ១២ភាគ​រយ​ ពោល​គឺ​ធ្លាក់​ចុះ​ពី ២៣៣លាន​ដុល្លារ មក​ត្រឹម ២០៥លានដុល្លារ​ បើ​ធៀប​នឹ​ងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​។
ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា​ហេតុ​អ្វី​បាន​ជា​ប្រាក់​ចំណេញ​បែរ​ជា​ ថយ​ចុះ​ទៅ​វិញ ស្រប​ពេល​​ដែល​ប្រាក់​ចំណូល​បាន​កើនឡើង​យ៉ាង​ច្រើន​នោះ​? ចម្លើយ​គឺ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​នេះ ក៏​ច្រើន​នោះ​ដែរ​ក្នុង​រយៈពេល​នេះ គឺកើន​ឡើង​ចំណាយ​លើ​ផ្នែក​ទីផ្សារ​ ព្រម​ទាំង​ការ​កើន​ឡើង​ចំណាយ​យ៉ាង​ខ្ពស់​លើ​ផ្នែក ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​។ ការ​ជួលទីតាំងសម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ ក៏​ជា​ផ្នែក​មួយ​នៃ​ចំណាយ​ដ៏​ច្រើន​នោះ​ដែរ​។
ដោយ៖​ ដានី 

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia