Friday, April 6, 2012

0 Image Full Screen នៅ​លើ​ Facebook!​

យើង​សង្កេត​ឃើញថា​ក្នុង​រយះពេល​ចុង​ក្រោយ​ នេះ​ក្រុម​ហ៊ុន Facebook បានអភិវឌ្ឍន៍​ធ្វើកំណែ​ទំរង់​ប្រព័ន្ធ​សង្គម​របស់ខ្លួនជា​ខ្លាំង​ ។ ការ​វិវត្តន៍​ចុង​ក្រោយ​នេះ​គឺ​មិន​មែន​តែ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​តែ​មួយ ​មុខនោះទេ​តែ​ក្រុម​ហ៊ុន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ Facebook ផងដែរ ។​
យើង​ដឹងហើយ​ថា​ការ​វិវត្តចុង​ក្រោយ​ដែល​ គួរអោយ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ Time Line របស់​ Facebook ដែល​អនុញ្ញាតិអោយ​ក្រុម​ហ៊ុន​អា​ច​​ដាក់​បាន​ការ​ផ្សព្វផ្សាយ​ច្រើន​ជាង​មុន ​នៅ​ក្នុង Time Line ។ ការ​វិវត្តទៅ​ជា Time Line ក៏បានធ្វើអោយ​អ្នកប្រើ​ប្រាស់ Facebook មួយ​ចំ​នួ​ន​​មិ​ន​​មាន​ការពេញចិត្ត​ផងដែរ​ដោយ​បាន​និយាយថា​វាពិបាក​ប្រើ​ ជាង​កាលពីមុន ។ 
ដោ​យ​​​ឡែកនៅ​ពេលចុងក្រោយ​នេះ​គេហទំព័រ​Facebook​ដែល​មាន​ល្បី​ឈ្មោះបំ​​ផុតនៅ​ទូទាំង​ពិភពលោក មួយ​នេះក៏​បានប​ន្ត​ធ្វើ​ការ​ អ​ភិវ​​​ឌ្ឍ​​ន៍​​​​​អោ​យ​កាន់តែមាន​លក្ខណៈប្រសើរឡើងបន្ថែមទៀត ជា​មួយការ​ផ្តល់ជូន​នូវជំរើសសំរាប់​អ្នក​ប្រើ​​ប្រាស់​ទូទៅ​អាច​មើល​រូបភាព​ បានពេ​ញ​អេ​ក្រង់​តែម្តង។ Facebook បានអោយដឹ​ងថា Interface បច្ចុប្បន្នរបស់ពួកគេគឺអាចបង្ហាញរូបភាពមានទំហំធំ​ជា​ង​​រហូតដល់​ ៤ដង​ឯ​ណោះ​​​ធៀ​ប​ជាមួយពេលកន្លងមក។រឺឯresolut​ionអតិបរិមាដែល​អាច​បង្ហាញបានគឺមានទំហំរហូតដល់ទៅ​ ២០៤៨ ​x ២០៤៨ pixel ឯ​ណោះ​ ។ 
ប្រិយមិត្ត​ខ្លះប្រហែល​ជា​មិន​បាន​ចាប់អា​រម្មណ៍ពី​ការ​កែ​ប្រែ​នេះទេ​តែ ​បន្ទាប់ពី​បាន​មើល​ពត៍មាន​នេះ​ប្រហែល​ជា​សាកល្បង​បើក​មើល​រូបភាព​ពេញ​ អេក្រង់​សាកមើល​ដោយ​មើល​រូប​ខាងក្រោម ។

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia