Google មានព្រាបជាង Apple, Facebook និង Twitter!

Google, Apple, Facebook
ពាក្យ ថា "ឈ្នះ" ដែលDoeverydayលើកឡើងនេះ គឺមិនមែនឈ្នះក្ដីនៅតុលាការនោះទេ គឺឈ្នះភាពល្បីល្បាញ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយABC NewsនិងWashington Post ដែលចេញលទ្ធផលកាលពីថ្ងៃទី ៥ ខែមេសាកន្លងទៅ បានបង្ហាញថា Google បានយកឈ្នះនូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្សេងទៀត ដូចជា Apple, Facebook និង Twitter ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានប្រជាប្រិយភាពជាងគេបំផុត នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ Langer Research Associates របស់អាមេរិក គឺជាអ្នកដើរតួក្នុងការស្ទង់មតិនេះ ដែលចាប់ផ្ដើមពីថ្ងៃ ២៨ ខែមិនា ដល់ថ្ងៃ១ ខែមេសា ដោយសួរអ្នកចូលរួមជាងមួយពាន់នាក់ ទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
ជាលទ្ធផលបានបង្ហាញថា Google ស្ថិតនៅលំដាប់លើគេ ដោយមានអ្នកឆ្លើយថា ពេញចិត្តចំនួន ៨២ភាគរយ និង៥៣ភាគរយ ឆ្លើយថា ពេញចិត្តខ្លាំង។
បន្ទាប់ពី Google គឺក្រុមហ៊ុន Apple ដែលមានអ្នកឆ្លើយថាពេញចិត្តចំនួន ៧៤ភាគរយ និង៣៧ភាគរយ ពេញចិត្តខ្លាំង។ ចំណែកឯបណ្ដាញសង្គមធំចំនួនពីរ គឺ Facebook និង Twitter បានស្ថិតនៅលំដាប់ទីបី និងទីបួន ដោយបាន ៥៨ភាគរយ និង ៣៤ភាគរយ នៃការពេញចិត្ត។
ទោះបីជាយ៉ាងណាក្ដី កត្តាអាយុ និងប្រាក់ចំណូល ក៏បានរួមចំណែកឲ្យការស្រាវជ្រាវនេះផ្លាស់ប្ដូរផងដែរ។ ជាក់ស្ដែង អ្នកដែលមានវ័យក្មេងៗ គឺភាគច្រើនពេញចិត្ត Facebook ខណៈដែលអ្នកមានកម្រិតប្រាក់ចំណូលខ្ពស់ ពេញចិត្ត Google និង Apple។
គួរកត់សម្គាល់ផងដែរថា Google មិនត្រឹមតែទទួលនូវភាពពេញចិត្តពីអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនដែលមនុស្សភាគច្រើនប្រាថ្នាចង់ក្លាយជាបុគ្គលិកផងដែរ បើយោងតាមការស្រាវជ្រាវកន្លងមក។

Comments

Popular posts from this blog

រៀនបង្កើត Web Blog ដោយខ្លួនឯង

ស្វែងយល់ទៅលើ MS-DOS(Microsoft Disk Operating System)

Employee Management System