YouTube
តុលាការកម្រិតទីពីរនេះ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា បណ្ដឹងនោះគឺសមហេតុសមផល ដូច្នេះការកាត់សេចក្ដីរបស់ សាលាដំបូង គឺពិតជាមិនត្រឹមត្រូវ។
ជុំវិញការគាស់កកាយរឿងចាស់នេះ ទាំង Google និង Viacom មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានោះទេ ហើយក៏មិនបានឆ្លើយតបចំពោះសារព័ត៌មាននោះដែរ។
គួររំលឹកផងដែរថា បណ្ដឹងដំបូងដែល Viacom ប្ដឹង Google នោះ គឺតាំងតែពីឆ្នាំ ២០០៧ មកម្លេះ ដោយក្រុមហ៊ុនមួយនេះទាមទារប្រាក់ ១ពាន់លានដុល្លារពី Google។
នៅក្នុងពាក្យបណ្ដឹងនោះ ដើមបណ្ដឹងបានចោទប្រកាន់ថា YouTube បានដាក់វីដេអូចំនួន ៧៩០០០វីដេអូ ដែលបំពានលើកម្មសិទ្ធិបញ្ញា ចន្លោះពីឆ្នាំ ២០០៥ ដល់ ២០០៨។
យ៉ាងណាមិញ លទ្ធផលយ៉ាងណានៃបណ្ដឹងថ្មី លើរឿងក្ដីចាស់នេះ នៅមិនទាន់ដឹងនោះទេ។ កុំភ្លេចតាមដានជាមួយ You See You Do! ដើម្បីបានទទួលនូវព័ត៌មានបច្ចេកវិទ្យាថ្មីៗ!
0 comments:
Post a Comment