កាលពីឆ្នាំ២០១១ ក្រុម hacker ដ៏ធំនេះ បានអុកឡុកក្នុងទីភ្នាក់ងាររដ្ឋភិបាល និងក្រុមហ៊ុនធំៗជាច្រើន ដូចជា ទីភ្នាក់ងារ FBI និង CIA រួមទាំងក្រុមហ៊ុន Sony និង PBS ជាដើម។ ក្រោយពីពេលនោះមក ក្រុមនេះបានបាត់មុខមួយរយៈ ដែលទើបតែត្រលប់មកវិញនៅពេលនេះ ដោយចូលទៅក្នុងអ៊ីម៊ែលរបស់សមាជិកយោធា ក្នុងគេហទំព័រ MilitarySingles.com (គេហទំព័រសម្រាប់យោធាដែលមិនទាន់មានប្រពន្ធ)។
ក្រោយពីចូលលុកលុយក្នុងគណនីអ៊ីម៊ែលទាំងនោះហើយ ក្រុមនេះបានសរសេរបញ្ឈឺក្នុងគេហទំព័រ PasteBin ទៀតផង។ ពួកគេបានបញ្ជាក់ថា ទិន្នន័យជាច្រើន ដែលរួមមានទាំងអ៊ីម៊ែលចំនួន ១៧០៩៣៧ ពីក្នុងគេហទំព័រណាត់ជួបរបស់យោធា។
ជុំវិញបញ្ហានេះ មន្ទីរបញ្ចកោណ មិនអាចសុំការបកស្រាយបានពីសារព័ត៌មាននោះទេ។
យ៉ាងណាមិញ លោក Robert Goebel ដែលជាប្រធានគេហទំព័ររបស់យោធាមួយនេះ បានបញ្ជាក់ថា ការលើកឡើងរបស់ពួក hacker គឺមិនទាន់អាចថាពិតទាំងស្រុងនោះទេ ប៉ុន្ដែអ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវចាត់ទុកថាវាជាការពិត ដើម្បីឲ្យអ្នកប្រើប្រាស់អ៊ីម៊ែលទាំងអស់មានការប្រុងប្រយ័ត្ន។ គាត់បានបន្ថែមថា គេហទំព័រនេះ ពិតជារអាក់រអួលជាច្រើនដងកាលពីថ្ងៃចុងសប្ដាហ៍ ប៉ុន្ដែគឺដោយសារតែបញ្ហាជួសជុលប៉ុណ្ណោះ។
ប្រសិនបើក្រុមហ៊ុន Hacker នេះ ពិតជាមិនទាន់បាន hack ពិតមែននោះ គេអាចសន្និដ្ឋានបានថា LulzSec កំពុងធ្វើខ្លួនឯងឲ្យចេញឈ្មោះម្ដងទៀតហើយ។ គួររំលឹកផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំមុនមក ក្រុមនេះបានស្ងាត់សកម្មភាព ហើយសមាជិកជាច្រើននៃក្រុមនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។
0 comments:
Post a Comment