Friday, April 6, 2012

0 ​ទិញ Internet TV តែ​មិន​​ភ្ជាប់​​អ៊ីនធឺណិត


តាមសេចក្តី ​រាយការណ៍ពីគេហទំព័រ AP បានអោយ​ដឹងថា​តាមការ​ស្រាវជ្រាវមួយ​របស់​អ្នក​ស្រា​វជ្រាវ​អាមេរិច​ បានអោយដឹងថា​មាន​អ្នក​ដែល​ទិញ​ Internet TV តែ​ ៤៧ភាគរយ​ប៉ុណ្ណោះ​ដែល​ទិញ​ហើយ​យក​ទៅភ្ជាប់​ Internet ចំណែក ៥៣ភាគរយទៀត​មិន​បាន​យក​ទៅភ្ជាប់​​ Int​e​r​n​et នោះ​​​ទេ​ ។  Internet TV បាន​ចេញ​រួបរាង​ និង​បាន​វាយលុកទីផ្សារ​ទូរទស្សន៍​ជា​ខ្លាំង​កា​ល​ពី​​​ឆ្នាំ ២០១១ ជាពិសេស​ក្រុម​ហ៊ុន Sony តែ​ម្តង ។
គួរ​ប​ញ្ជាក់ថា​ទូរទស្សន៍​អ៊ីនធឺណិត​គឺជា​ប្រភេទ​ទូរទស្សន៍​មួយ​ថ្មី​ដែល ​អាច​តភ្ជាប់​ ជាមួយ ​ប្រ​ព័ន្ធ​​អ៊ីនធឺណិត​ ដើម្បី​ដំណើរ​ការ​ដូច​ជា​កុំព្យូទ័រ ឧ​ប​​ក​រ​ណ៍​ iPad និង​ Tablet ដទៃ​ទៀត​ដែរ។ ជា​មួយ​នឹង​ការ​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត អតិថិជន​អាច​ចុច​មើល​កម្មវិធី​នានា លេង​ហ្គេម​ online និង​មើ​ល​​វី​ដេអូ​តាម​វិ​បសាយ​នានា។
យោង​តាម​ការ​ប៉ាន់ស្មាន​ និង​ស្រាវជ្រាវបានអោយដឹងថា​ ការ​ប្រើប្រាស់​ទូរទស្សន៍ Smart TVs នឹង​មាន​ភាព​ទូលំ​ទូលាយ​ក្នុង​សាកល​លោក ដោយ​ទូរទស្សន៍ ៤៨០​លាន​គ្រឿង​នឹង​ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត រីឯ​ ១០០​គ្រឿង​ផ្សេង​ទៀត​នឹង​ភ្ជាប់​ដោយ​គ្រឿង​អេឡិច​ត្រូនិក​ផ្សេងៗ​ដូច​ជា ឧបករណ៍​លេង​ហ្គេម និង​ឧបករណ៍​ចាក់​ឌីស​ប្លូរេ និង​ឧបករណ៍​ទំនើប​ផ្សេងៗ​ទៀតនៅ​ឆ្នាំ ២០១៦ ខាង​មុខ​នេះ ។
យើង​សង្កេត​ឃើញថា​សំរាប់ទី​ផ្សារ​នៅ​ស្រុកខ្មែរ​ដូច​ជា​មិន​ទាន់​មាន​ការ ​រីក​ចំរើន​ខាង Internet TV នៅ​ឡើយ​ ហើយ​ខ្ញុំសង្ឃឹមថា​នឹង​មាន​ក្រុម​ហ៊ុន​នាំចូល​មក​លក់​នៅ​ក្នុង​ស្រុក​ខ្មែរ​ ឆាប់ៗ ។

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia