Friday, April 6, 2012

0 Lenovo ចង់​ផលិត Windows 8 tablet មុនគេ!




Laptop របស់ Lenovo ដែល​បត់​បាន​ទៅ​ជា Tablet


Windows 8 នៅ ​មិនទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ ពោល​គឺ​រហូត​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​ទើប​រួច​រាល់​សម្រាប់​ ប្រើប្រាស់ ប៉ុន្ដែ​ទន្ទឹម​នឹង​គ្នា​នោះ ក្រុមហ៊ុនផលិត​កុំព្យូទ័រ Lenovo នៅ​តែ​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​ទីមួយ​ដែលផលិត​កុំព្យូទ័រ​tablet ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​របស់ Microsoft មួយ​នេះ​។
យោ​ងតាម​របាយការណ៍​របស់​សារព័ត៌មាន The Verge បាន​ឲ្យ​ដឹង​ថា Lenovo កំពុង​តែ​មាន ​ផែនការ​ចេញ​លក់នូវ Windows 8 tablet ឲ្យ​បាន​មុនគេ​នៅ​ក្នុង​ទីផ្សារ​។ សារព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា Lenovo នឹង​រួច​រាល់​ក្នុងការ​ចេញលក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ ជាមួយ​គ្នានេះ​ដែរ មិនមាន​ការ​បញ្ជាក់លម្អិត​ណាមួយ​ទាក់​ទងនឹង​ tablet ដែល​មិន​ទាន់​ចេញ​រូប​រាង​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា វា​នឹង​ប្រើ​ Intel chip ប៉ុណ្ណោះ។
មិន​ត្រឹម​តែ​ក្រុមហ៊ុន Lenovo នោះ​ទេ ដោយ​គ្រោង​ផលិត​ tablet ដែល​ដំណើរ​ការ​ដោយ​ Windows 8 ពោល​គឺ​ក្រុមហ៊ុន Dell ក៏ ​មាន​បំណង​ដូច​គ្នា​ដែរ​។ លោក Michael Dell ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ថា Dell នឹង​បញ្ចេញ​នូវ tablet ថ្មី ដំណាល​គ្នា​នឹង​ការ​ចេញ Windows 8 ខណៈ​ដែល Nokia ក៏​ធ្លាប់​បញ្ជាក់​ពី​ការ​ផលិត​ Windows 8 tablet ផង​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្រៅ​ពី​ក្រុមហ៊ុន​ធំ​ទាំង​បី​នេះ HP និង Asus ក៏​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ផលិត​ WIndows 8 tablet នោះ​ដែរ​។
តើ​ប្រិយមិត្ត​មាន​ការ​ ចាប់​អារម្មណ៍​ខ្លាំង​ដែរ​ឬ​ទេ ទាក់​ទង​នឹង Windows 8 tablet? បើ​ចាប់​អារម្មណ៍​ សូម​ផ្ដល់​ជាមតិ​យោបល់​នៅ​ខាង​ក្រោម​នេះ​ផង​!
ប្រភព៖ CNN

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia