Sunday, April 29, 2012

0 Yahoo ប្តឹង​ Facebook ពីរ​ករណី​បន្ថែមទៀត​ហើយ!

ក្រុម​ហ៊ុន Yahoo នៅពេល​នេះ​កំពុង​តែ​ខិត​ខំ​ជា​ខ្លាំង​ដើម្បី​យក​ឈ្នះ​សង្រ្គាម​ប៉ាតង់ជាមួយ​ ក្រុម​ហ៊ុន​ Facebook ដោយ​នៅ​ក្នុង​ពាក្យ​បណ្តឹង​រ​ប​ស់​​ខ្លួន​ដែល​បាន​ដាក់​នៅ​ក្នុង​តុលា​ការ​ សហព័ន្ធ​នៅ​ក្នុង​ទី​ក្រុង​ San Francisco កាលពី​ថ្ងៃសុក្រ​នេះ​បាន​បង្ហាញ​អោយឃើញ​ថា​​ក្រុម​ហ៊ុន Y​a​ho​o បាន​ប្តឹង​ប្រ​ឆាំង​ក្រុម​​ហ៊ុន Facebook ពី​បទ​លួច​កម្ម​សិទ្ធ​បញ្ហា​របស់​ខ្លួន​ចំនួនពីរ​បន្ថែមទៀត ។
ការ​បន្ថែម​ពីរ​ករណី​ទៀត​របស់​ក្រុម​ហ៊ុន Yahoo បានធ្វើអោយ​បណ្តឹង​បាតង់​របស់​ក្រុម​ហ៊ុន Yahoo លើ​ក្រុម​ហ៊ុន Facebook មានការ​កើ​ន​ឡើ​ង​ពី​​ ១០ទៅ ១២ ហើយ ។ តាមអ្នក​នាំពាក្យ​របស់​ក្រុម​ហ៊ុន Yahoo បានអោយ​ដឹងថា​បណ្តឹង​ថ្មី​នេះ​កាន់​តែ​បញ្ជាក់អោយឃើញ​ច្បាស់​​ថា​ក្រុ​ម​​ ហ៊ុ​ន​ Facebook បាន​រំលោភ​បំពាន​លើកម្ម​សិទ្ធ​បញ្ញា​របស់​យើង  ។
គួរ​បញ្ជាក់ថា​ក្រុម​ហ៊ុន Yahoo បាន​ប្តឹង​ប្រឆាំង​ក្រុម​ហ៊ុន​ Facebook កាលពីខែមុន តែ​ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន Facebook បាន​ប្តឹង​បក​វិញដែរ​នា​ពេ​ល​ថ្មីៗនេះថា​ក្រុម​ហ៊ុន​ Yahoo បាន​រំលោភ​ប៉ាតង់​របស់​ខ្លួន​ ។ ចំនែក​ក្រុម​ហ៊ុន Yahoo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​បណ្តឹង​ប៉ាតង់​របស់ខ្លួន​មិន​មែន​មាន​ចំនួន ១០នោះទេគឺ ១២ ហើយ​មូល​ហេតុចំបង​ដែល​បណ្តាលអោយ​ក្រុមហ៊ុនសម្រេច​ចិត្ត​ធ្វើការ​ប្តឹងផ្តល់​ ដោយ​សារ​​ក្រុម​ហ៊ុន​ F​a​c​ebook រំលោភ​លើកិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ខ្លួនពីមុន​មក​ ។ ការ​ប្តឹង​របស់​ក្រុម​ហ៊ុន Yahoo នេះ​បានធ្វើអោយ​រាំង​ស្ទះ​ដ​ល់​​​កា​​រ​លក់​ហ៊ុន​ជា​សាធារណៈរបស់​ក្រុម​ហ៊ុន Facebook តែ​សំរាប់​ក្រុម​ហ៊ុន​ Facebook ក៏​ដូចជាមិន​ខ្លាច​ក្រុម​ហ៊ុន Yahoo នោះដែរ​ដោយ​បា​ន​​​ត្រៀ​​ម​ខ្លួន​រួច​ជា​ស្រេច​ដោយ​បានទិញ​ប៉ាតង់ពី​ក្រុម​ ហ៊ុន​ Microsoft ដែលមាន​តម្លៃ​រហូត​ដល់ទៅ​ 550លាន​ដុល្លាដើម្បី​ការពារ​ខ្លួន ។
ដោយ៖​ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia