Friday, May 4, 2012

0 ក្លាយ​​ជា​​អ្ន​ក​មាន​ទេព​​កោ​ស​ល្យ​​​​ខាង​Math​​ក្រោយ​ពេល​ពួក​ចោរ​វា​យ​ប្រ​ហា​រ​​​

-មនុស្សម្នាក់ដែលបោះបង់ការសិក្សាបានក្លាយជាអ្នកមានទេពកោសល្យ  
ក្រោយពីមានការវាយប្រហារមួយដង។បុរសម្នាក់នេះគឺលោកJasonPadgett
អាយុ៤១ឆ្នាំជាបុគ្គលិកហាងលក់គ្រឿងសង្ហារឹមនៅTacoma,រដ្ឋWashingtonអាមេរិច។

-ក្រោយពីការវាយប្រហារត្រូវក្បាលមួយដងមកJasonបានក្លាយជាអ្នកមានទេពកោសល្យ
ខាងគណិតវិទ្យា។គ្រប់រូបភាពណាគាត់បានឃើញគាត់អាចគូដោយដៃចេញជាទំរង់
មានភាពស្មុគស្មាញ។Jason បានឲដឹងថាកាលពី១០ឆ្នាំមុន នៅពេលមកពី
ច្រៀងkaraokeត្រលប់មកផ្ទះវិញ គាត់ត្រូវបានពួកចោរវាយប្រហារ។
ពួកវាបានវាយទៅលើក្បាលរបស់គាត់ជាច្រើនដង​ធ្វើឲគាត់ប៊ិះតែនឹងស្លាប់។ គាត់បាននិយាយថា"អ្វីដែលខ្ញុំចាំបានគឺមានពន្លឺភ្លើងflashបញ្ចាំងឡើងក្រោយមក
ខ្ញុំក៏ដួលទៅលើដី។​ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយ​"។​​នៅពេលនោះ​Jason គ្រាន់ជាមនុស្សសាមញ្ញម្នាក់គាត់ស្អប់គណិតវិទ្យាណាស់ចូលចិត្តតែពិធីជប់លៀង
តែប៉ុណ្ណោះ។ក្រុមគ្រូពេទ្យបានឲដឹងថា​ការវាយប្រហារទៅលើក្បាលJason បានបង្កមានការប្រែប្រួលយ៉ាងខ្លាំងក្នុងខួរក្បាលរបស់គាត់ហើយបានធ្វើឲគាត់
ក្លាយ​ជាអ្នកមានទេពកោសល្យខាងគណិតវិទ្យា។
 -ប៉ុន្មានថ្ងៃក្រោយកាយវយាប្រហារJasonបានចាប់ផ្តើមមើលឃើញគ្រប់វត្ថុទាំង
អស់ដោយកែវភ្នែកខុសធម្មតា។ គាត់អាចបាននូវក្រាហ្វិក សមីការស្មុគស្មាញ
និងរកឃើញនូវរូបមន្តគណិតវិទ្យាបង្កើតបានជាសណ្ឋាននៃវត្ថុនោះ។ 
ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់Jason Padgett បានធ្វើឲគាត់មាន
ការខ្វាយខ្វល់ចិត្ត។ គាត់បានធ្វើដំណើរទៅFinland ដើម្បីពិនិត្យព្យាបាលជា
មួយអ្នកចិត្តវិទ្យា Berit BrogaardBerit បានឲដឹងថា Jason Padgett ផ្ទុក
 “មេរោគ Savant”។ នេះជាមេរោគដែលធ្វើឲស្នូរនៃខួរក្បាលរងរបួស ក្រោយ
មកប្រព័ន្ធប្រសៃប្រសាទបានប្រើប្រាស់ស្នូរខួរក្បាលនេះដែលអ្នកផ្សេងទៀត
មិនដែលបានប្រើដល់វា៕
ដោយ៖​ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia