Tuesday, May 15, 2012

0 Facebook ចាប់​ផ្ដើម​គិត​លុយ​ពី​អ្នក​ប្រើ​ប្រាស់​?

ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ចាប់​ផ្ដើម​សាក​ល្បង​នូវ​ប្រព័ន្ធ​គិត​លុយ​ពី​អ្នក​ប្រើ​ប្រាស់​ហើយ​នា​ ពេល​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​ទទួល​បាន​ប្រភព​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ ​ កាន់​តែ​ខិត​ជិត​ចូល​ផ្សារហ៊ុន​នោះ ។
ប្រព័ន្ធ​ដែល​គេ​ហៅ​ថា "Pay to promote" នេះ ត្រូវ​បាន​ដាក់​ឲ្យ​សាក​ល្បង​នៅ​ប្រទេស​ញូវ ហ្ស៊ើលែន​មុន​គេ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង់​លុយ​ ដើម្បី​ឲ្យ post របស់​ខ្លួន ត្រូវ​បាន​ Facebook បង្ហាញ​កាន់​តែ​ច្រើន​ទៅ​កាន់​មិត្ត​ភក្ដិ​។
ការ​ធ្វើ​បែប​នេះ មិនមែន​បាន​ន័យ​ថា Facebook លែង​ឥត​គិត​ថ្លៃ​ ដូច​ពាក្យ​ស្លោក​របស់ខ្លួន​ដែល​ថា "It's free and always will be" នោះ​ទេ ពោលគឺ​អ្នក​មាន​ជម្រើស​ក្នុងការ​សរសេរ​មិនគិត​ថ្លៃ​ដូច​សព្វ​មួយដង និង​ការ​បង់​លុយ​ ប្រសិន​បើ​អ្នក​ចង់​ធ្វើឲ្យ​ post របស់​អ្នក​កាន់​ត្រូវ​បាន​គេ​ឃើញ​ច្រើននោះ​។
អ្នក​ប្រើ​ប្រាស់​នៅ​ ញូវហ្ស៊ើលែន​ម្នាក់​ដែល​សាកល្បង​ប្រព័ន្ធ​ថ្មី​នេះ បាន​បញ្ជាក់​ថា គាត់​ត្រូវ​បាន​ហ្វេសប៊ុក​តម្រូវ​ឲ្យ​បង់​ប្រាក់ ២ដុល្លារ ដើម្បី​ឲ្យ post របស់​គាត់ ត្រូវ​បាន​ហ្វេសប៊ុកហាយ​ឡាយ​ពណ៌​លឿង​ខុស​គេ​។
អ្នក​នាំ​ពាក្យ​របស់​ Facebook គឺ​លោក Mia Garlick បាន​បញ្ជាក់​ឡើង​វិញ​ថា គំនិត​ថ្មី​នេះ គឺ​ជា​ការ​បន្ថែម​នូវ​ទម្រង់​ថ្មី​មួយ​សម្រាប់​សាក​ល្បង​ជាមុន​សិន (ប្រសិន​បើ​ជោគ​ជ័យ ហ្វេសប៊ុក​នឹង​ដំណើរ​ការ​ផ្លូវ​ការ​)។
នៅ​ក្នុង​អត្ថបទ​របស់ Telegraph បាន​ស្ទង់​មតិ​ចំពោះ​អ្នក​អាន ឃើញ​ថា មាន​តែ​២ភាគ​រយ​ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នក​អាន​ជាង​១០០០នាក់ ដែល​ឆ្លើយ​ថា ពួក​គេ​នឹង​បង់​ប្រាក់​ដើម្បី​ឲ្យ post របស់​ពួកគេ​ត្រូវ​បាន​គេ​ឃើញ​ច្រើន ចុះ​ចំណែក​ប្រិយមិត្ត​អ្នក​អាន​ខ្មែរសារិកា​វិញ តើ​នឹង​ចំណាយ​លុយ​ដើម្បី​ post របស់​ខ្លួន​ដែរ​ឬ​ទេ​? ជួយ​បញ្ចេញ​ជា​មតិ​យោបល់​នៅ​ខាង​ក្រោម​ផង​ណា!
ដកស្រង់ពី៖​ សារិកា

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia