Friday, May 11, 2012

0 កម្មវិធីណាខ្លះជួយឲ្យPCរបស់អ្នកដើរលឿន?

ប្រើ​កុំព្យូទ័រ​យូរៗ​ទៅ ដើរ​យឺត​ទៅ​ៗ មិន​ធ្វើ​ម៉េច​ទេ!តាម​ចិត្ត​ក្តៅ​ចង់​តែ​ឈូស​ចោល​ ហើយ​ដំឡើង​ Windows ម្តង​ទៀត​តើប៉ុន្តែ​ចេះ​តែ​ខ្ជិល​ដំឡើង​កម្មវិធី​ឡើង​វិញ​ហើយ​ណា​មួយ​ខ្លាច​បាត់​ឯកសារ​ចាស់​ៗ​ទៀត! ចឹង​ធ្វើ​ម៉េច​ទៅ​ហ្ន៎? វា​លែង​ជា​កង្វល់​ទៀត​ហើយ មិន​ចាំ​បាច់​ដំឡើង​ Windows ឡើង​វិញ​ក៏​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដើរ​លឿន​បាន​ដូច​ថ្មី​ដែរដោយ​គ្រាន់​តែ​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ។
កម្មវិធី​ទាំង​ ៥ដែល​នឹង​លើក​យក​មក​បង្ហាញ​សុទ្ធ​តែ​ជាប់​លេខ​ខាង​ជំនួយ​ឲ្យ​កុំព្យូទ័រ​ដើរ​លឿន​ដូច​ថ្មី​ហើយ ក្នុង​នោះ​មាន​កម្មវិធី​មួយ​ជាប់​លេខ​ល្អ​ជាង​គេសាក​មើល​ហើយ ទាយ​ល​មើល៎
១-Avanquest Fix it Unitilities 11 Pro
តម្លៃ​ប្រហាក់​ប្រហែល៖ ៥០ ដុល្លារ
គេហទំព័រ​ទាញ​យក៖ www.avanquest.com
២-Iolo System Mechanic 10
តម្លៃ​ប្រហាក់​ប្រហែល៖ ៤៥ ដុល្លារ
គេហទំព័រ​ទាញ​យក៖ www.iolo.com
៣-IObit Advanced System Care Free 3
តម្លៃ​ប្រហាក់​ប្រហែល៖ ប្រើ​ដោយ​សេរី
គេហទំព័រ​ទាញ​យក៖ www.iobit.com
៤-CCleaner
តម្លៃ​ប្រហាក់​ប្រហែល៖ ប្រើ​ដោយ​សេរី
គេហទំព័រ​ទាញ​យក៖ www.piriform.com
៥-Glary Utilities
តម្លៃ​ប្រហាក់​ប្រហែល៖ ប្រើ​ដោយ​សេរី
គេហទំព័រ​ទាញ​យក៖ www.glaryutilities.com
តើអ្នកដឹង​ទេថា​កម្មវិធី​មួយ​ណា​ខ្លាំង​ជាង​គេ​?
តាម​ការ​វាយ​តម្លៃ​ក្នុង​គេហទំព័រ​អន្តរជាតិ​មួយ​នេះ បាន​បង្ហាញ​ថាIolo System Mechanic 10 គឺ​ជា​កម្មវិធី​ល្អ​ជាង​គេ​ ជំនាញ​ខាង​ជួសជុល​បញ្ហា​ក្នុង Registry ដោះស្រាយ​ឯកសារ​រញ៉េរញ៉ៃ និង​អាច​ជួយ​ឲ្យ​កុំព្យូទ័រ​ស្អាតនិង​មាន​ដំណើរការ​លឿន​ដូច​ថ្មី៕

ដោយ៖ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia