Sunday, August 12, 2012

0 Android Smartphoneដំបូង​គេ​ ឈ្មោះ​អ្វី?

ទន្ទឹម​នឹង​ការ​វិវត្តន៍​ឈាន​ឡើង​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​Android បច្ចុប្បន្ន​ទើប​ចម្ងល់ និង​ព័ត៌មាន​ជុំវិញ​OS មួយ​នេះ​មាន​បណ្ដា​អ្នក​ប្រើប្រាស់​គាំទ្រ មិន​តិច​ទេ ចង់​ដឹង​ ចង់​ឮ។ តើ​មិត្ត​យុវវ័យ​ទាំង​អស់​គ្នា​មាន​ដឹង​ទេ ថា តើSmartphone ម៉ូដែល​ណា? ឈ្មោះ​អ្វី? ជា​របស់​ក្រុមហ៊ុន​ណា? មាន​រូបរាង​យ៉ាង​ម៉េច ដែល​ដាក់​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​Android មុន​គេ​បង្អស់​នោះ?
តើទូរស័ព្ទ​នោះ​មានឈ្មោះ​អ្វី?​ 
doeveryday និងនិយាយរៀបរាប់អំពីទូរសព្ទ័នេះ !
HTC Dream ឬ​អាច​ហៅ​បាន​ថា T-Mobile G1/ Era G1 ក៏​បាន ជា​Smartphone រុញ​ទៅ​ចំហៀង ភ្ជាប់​ជាមួយ​ QWERTY Keyboard ព្រម​ទាំង​ជា​ទូរស័ព្ទ​Touchscreen របស់​HTC ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ដំបូង​គេ​បង្អស់ ក្នុង​ចំណោម​បណ្ដា​Smartphone ដែល​មាន​លក់​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ។
តើចេញ​លក់​ពេល​ណា?
HTC Dream ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ២២ តុលា ២០០៨ និង​នៅ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​ទី ៣០ តុលា ២០០៨ ព្រម​ទាំង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប ជា​ច្រើន​ទៀត​ដូចជា​អូស្ត្រាលី ហុល្លង់ សាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ នៅ​ដើម​ឆ្នាំ ២០០៩។
តើគេដាក់តម្លៃ​ប៉ុន្មាន?
HTC បាន​សម្រេច​លក់​ទូរស័ព្ទ​ដៃ​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android របស់​ខ្លួន​នេះ ក្នុង​តម្លៃ​ជា​សាកល ៣៩៩ដុល្លារ​អាមេរិក។
កាលដំបូងនិងមានប៉ុន្មានពណ៌​អ្វី​ខ្លះ?
កាល​ណោះ HTC Dream (T-Mobile G1/T-Mobile Era G1) ត្រូវ​បាន​រចនា​ឡើង មាន​តែ​៣ពណ៌​ប៉ុណ្ណោះ គឺ ពណ៌ស ខ្មៅ និង​ប្រផេះ។
តើមក​ដល់​អាស៊ី​យើងដំបូងនៅពេលណា? 
ក្រុមហ៊ុន​ទូរគមនាគមន៍​តំណាង​ឲ្យ​ប្រទេស​សិង្ហបុរី ឈ្មោះ​ថា SingTel នៅ​ថ្ងៃ​ទី ២១ កុម្ភៈ ឆ្នាំ ២០០៩ បាន​ក្លាយ​ជា​ក្រុមហ៊ុន និង​ជា​ប្រទេស​ដំបូង​បំផុត​ដែល​បាន​នាំ​ទូរស័ព្ទ​ដៃ​វៃ​ឆ្លាត HTC Dream ចូល​តំបន់​អាស៊ី។
តើHTC ឈប់​ផលិត​នៅក្នុងឆ្នាំ​ណា? 
T-Mobile G1 ដែល​បាន​មក​ពី​HTC រស់​បាន​ដល់​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ ២០១០ ទើប​ក្រុមហ៊ុន​នេះ សម្រេច​ចិត្ត​ឈប់​ផលិត​ទូរស័ព្ទ​ស៊េរី​នេះ ចេញ​លក់​លើ​ទីផ្សារ​ជា​ផ្លូវការ។
 លក្ខណៈ​សម្បត្តិ​របស់​HTC Dream
ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Donut (1.0-1.6)
CPU៖ 528MHz
អង្គចងចាំ៖ RAM 192MB, ROM 256MB និង​អាច​បន្ថែម​ម៉េមូរីកាត​ប្រភេទ microSD
កាមេរ៉ា៖ 3.15MP
អេក្រង់៖ Touchscreen 3.2” (320 x 480px) + QWERTY Keyboard
វិមាត្រ៖ 117.7 x 55.7 x 17.1មម
ទម្ងន់៖ ១៥៨ក្រាម
វិទ្យុ៖ គ្មាន
ថ្ម៖ ប្រភេទ Li-Ion 1150mAh, និយាយ​បាន ៥ម៉ោង និង​ ២០នាទី ព្រម​ទាំង​បើក​ចោល​បាន​ជាង ៤០០ម៉ោង។
ដោយ​ ៖​ ឆូយ ដានី
ប្រភព៖ en.wikipedia.org

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia