៧ជំហានដើម្បីអាចនិយាយគ្នាជាលក្ខណៈវីដេអូតាមហ្វេសប៊ុក
បច្ចេកវិទ្យាកាន់តែរីកចំរើនពីមួយទៅមួយថ្ងៃយ៉ាងណាមិញបច្ចេកវិទ្យាហ្វេសប៊ុកក៏រីកដុះដាលគួរឲ្យកត់សំគាល់ផងដែរ។ថ្មីៗនេះហ្វេសប៊ុកបានចេញ នូវបច្ចេកវិទ្យាថ្មីមួយ គឺការជជែកកំសាន្តជាលក្ខណៈវីដេអូស្រដៀងនឹង Skype)ដូច្នោះដែរ។ប៉ុន្តែលោកអ្នកចាំបាច់ត្រូវតែតំឡើងកម្មវិធី ដើម្បីអាចប្រើប្រាស់សេវាកម្មនេះបាន។ តើលោកអ្នកកំពុងមានមន្ទិលសង្ស័យពីរការចូលកំសាន្តបែបវីដេអូនេះដែរឬទេ?
ដើម្បីអាចដំណើរការសេវានេះបាន លោកអ្នកត្រូវអនុវត្តន៍តាមជំហានខាងក្រោម៖
ជំហានដំបូងៈ អ្នកគ្រាន់តែចូលតាមអសយដ្ឋាននេះ www.facebook.com/videocalling
ជំហានដំបូងៈ អ្នកគ្រាន់តែចូលតាមអសយដ្ឋាននេះ www.facebook.com/videocalling
ជំហានទី២៖ លោកអ្នកគ្រាន់តែចុចលើពាក្យ Get Started នោះគេនឹងបញ្ជាក់ថា
“តើអ្នកនឹងចង់តេទៅនរណា?” ដោយបង្ហាញតារាងឈ្មោះ នៅខាងស្តាំដៃ
ជំហានទី៣៖
បន្ទាប់មកសូមអ្នកចុចលើឈ្មោះណាមួយដែលអ្នកចង់តេទៅ (តែអ្នក នោះត្រូវតែ បានតំឡើងសេវានេះរួចរាល់ហើយ
មានន័យថា បានប្រើសេវានេះមុនអ្នក)……. មិន ពិបាក ស្វែង រកទេ លោកអ្នកគ្រាន់តែសំលឹងទៅ បែកខាងឆ្វេង(ក្រោម)នោះប្រាកដជាឃើញពីមិត្តភក្តិណាខ្លះ
ដែលបានប្រើសេវានេះ
ជំហានទី៤៖ សូមចុចលើប៊ូតុង Start a Video Call នោះគេនឹងបញ្ជាក់ឲ្យអ្នកតំឡើងកូនកម្មវិធី តូចមួយ FacebookVideoCallSetup_v1.2.199.0.exe
ជំហានទី៦៖ សូមចុចលើ File ដែលបានទាញយកមកនោះ
រួចតំឡើងតាមធម្មតាគឺវានឹងទាញយកទិន្នន័យ ឬ File សំខាន់ៗមួយចំនួនដែលចំនាយពេល តិចជាង
១នាទី (អាស្រ័យលើល្បឿន Internet របស់អ្នក)…………..
ជំហានទី៧៖ ក្រោយតំឡើងបានជោគជ័យនោះ
វានឹងចាប់ផ្តើមតេទៅកាន់មនុស្សដែលអ្នកបានជ្រើសរើស។
*** ប្រសិនបើគ្មានការឆ្លើយតបនោះទេ
វានឹងឲ្យលោកអ្នកផ្ញើរសារជំនួសវិញ (វាប្រៀនដូចទៅនឹង តេទូរស័ព្ទមិនចូល
រួចឲ្យផ្ញើរជាសារជា សំលេងវិញ)
Comments
Post a Comment