Friday, August 10, 2012

0 របៀបលាក់ឯកសារក្នុងSpecial Folder


Special Folder គឺជា​​ Folder ពិសេសៗរបស់​​វិនដូរ  ដូចជា Recycle Bin, My Network Places, My  ​Computer, ​My Document.. ​ដែល​ជាកន្លែង​ផ្តល់​នូវ​លក្ខណះពិសេសផ្សេង​ៗគ្នា ។
ជាធម្មតា​យើង​មិនអាច​ចម្លង​ឯកសារ​ណាមួយ​ចូល​ទៅក្នុង​ Special Folder ទាំងនោះ​បានទេ ។ ប៉ុន្តែ​យើង​អាច​បង្កើត​ Folder ធម្មតា​មួយ​ដើម្បីដាក់​ឯកសារ បន្ទាប់​មក​ធ្វើ​​វាអោយទៅជា​ Special Folder ​ណាមួយ ។
​​ដំបូង​​ត្រូវ​​បង្កើត​​ Folder មួយ​នៅក្នុង​​ Drive C, ដាក់​ឈ្មោះ​អ្វី​ក៏​បាន, ឧ: DED​​​​ > បង្កើត​ Text File មួយឈ្មោះ desktop.ini​ដាក់​ចូលក្នុង​ Folder DED​​​​ នោះ ។ រួច​ Copy Text ខាងក្រោម ដាក់​ចូល​ក្នុង File Desktop.ini :
​​[.ShellClassInfo]
​​CLSID={208D2C60-3AEA-1069-A2D7-08002B30309D}
បន្ទាប់​មកចុច Start > Run > វាយ > cmd  បន្ទាប់​មក​វាយ​នូវ Command ដូច​ខាងក្រោម :
attrib c:\ded +s
ក្រោយម​ក​ Folder DED​​​​ នឹង​ក្លាយ​ជា​ Special Folder មួយ​ដែល​រាល់​ពេល​យើង​ចុច​វា​​នឹង​រត់​ទៅកាន់​ My Network Places .
My Network Place = {208D2C60-3AEA-1069-A2D7-08002B30309D}
Recycle Bin = {645FF040-5081-101B-9F08-00AA002F954E}
My Computer = {20D04FE0-3AEA-1069-A2D8-08002B30309D}
***រាល់​លេខ​កូដ​សំគាល់​ Special Folder នីមួយ​ៗ យើង​អាច​រក​វា​បាន​ ដោយ​ចូល​ទៅកាន់​ Registry > KKEY_CLASSES_ROOTS > CLSID បន្ទាប់​មក​ Search ដោយ​វាយពាក្យ Special Folder ណាមួយ បន្ទាប់​មក​មើល​ផ្នែក​ខាង​ឆ្វេង​ យើង​នឹង​ឃើញ​លេខកូដ​ទាំងនោះ ។

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia