Monday, January 21, 2013

0 Facebook​តេស​កម្ម​វិធី​ផាក​ពិន័យ​ថ្មី​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង់​១០០​ដុល្លារ​អា​មេរិក​​

Facebook​ធ្វើការ​តេស​គម្រោង​កម្មវិធី​ផ្ញើ​សារ​ថ្មី​នេះ តម្រូវឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ទាំងអស់​បង់​ប្រាក់​ចំនួន ១០០​ដុល្លារ​អាមេរិក​នៅ​ពេល​ដែល ធ្វើកា​ររ​ផ្ញើ​សារ​ទៅ​កាន់ Friend ណា​ម្នាក់​ដែល​អ្នក​មិន​បាន​ស្គាល់​។ កាលពី​ខែ​ធ្នូ​កន្លងទៅនេះ ក្រុមហ៊ុន Facebook បានប្រកាសថា ក្រុមហ៊ុន​និង​ផាកពិន័យ​ទៅ​អ្នក​ប្រើ​Facebook ណា​ម្នាក់​ដែល​ធ្វើ​ការផ្ញើ​សារ​ទៅកាន់​នរណា​ម្នាក់​ទៀត ឬ​ក៏​មិនមែន​Friend​នោះ​គឺ​ត្រូវ​បង់ប្រាក់​ផាកពិន័យ​ចំនួន ១​ដុល្លារ​អាមេរិក ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន កែប្រែ​មកជា​ត្រូវ​ផាកពិន័យ​រហូតដល់​ទៅ​១០០​ដុល្លារ​អាមេរិក​វិញ​ក្នុងការ​ផ្ញើ​សារ​​ទៅ​អ្នក​ដែល​មិន​ស្គាល់​។​
​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​Facebook បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថា ការធ្វើ​តេស​លើ​កម្មវិធី​នេះ​គឺជា​កម្ម​វី​ធី​ដែល​មាន​​ប្រសិទ្ធភាព​បំផុត​ក្នុង​ទប់​ការ​ស្កាត់ នៃ​ការកើនឡើង​ចំនួន Spam ដែល​ជា​សារៈ​រំខាន់​មួយ​ទទួលបាន​ពី​មនុស្ស​ដែល​​អ្នក​មិន​ស្គាល់​។ ទោះជា​យ៉ាងណា​ក្ដី នេះ​គ្រាន់តែ​ជាការ​តេស​សា​ល្បង​ប៉ុណ្ណោះ មិនទាន់​យកជាការ​នៅឡើយ​ទេ​។​ 
ដោយ៖ ឆូយ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia