ក្នុងទំព័រនេះ |
ជីវិតឯកជន និងក្រុមគ្រួសារ
Leo Mechelin តាមពិតទៅគ្រាន់តែជាឈ្មោះក្រៅតែប៉ុណ្ណោះ ឈ្មោះពេញរបស់គាត់គឺ Leopold (Leo) Henrik Stanislaus Mechelin។ Mechelin ចាប់បដិសន្ធិនៅថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ១៨៣៩ នៅទីក្រុង Hamina ប្រទេសហ្វាំងឡង់ និងទទួលមរណភាពនៅវ័យ ៧៥ឆ្នាំ គឺចំថ្ងៃទី ២៦ មករា ឆ្នាំ ១៩១៤ នៅ ទីក្រុងHelsinki ។
ឪពុករបស់លោកមានឈ្មោះថា Gustaf Johan Mechelin និងលោកស្រី Amanda Gustava Costianderជាម្ដាយ។
Nokia
ក្រុមហ៊ុន Nokia ត្រូវបានលេចចេញជារូបរាង និងស្លាកសញ្ញា Nokia នៅឆ្នាំ១៨៧១ ជាមួយនឹងសិស្សសំណព្វរបស់លោកម្នាក់ទៀតគឺ Fredrik Idestam។ ចំពោះស្លាកសញ្ញារបស់ ក្រុមហ៊ុន Nokia វិញគឺមិនមានលក្ខណៈដូចសព្វថ្ងៃនោះទេ គឺឆ្លងកាត់នូវ ៥ដំណាក់កាល។
ការអប់រំ
នៅឆ្នាំ ១៨៦០ Leo Mechelin បាន បញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយបន្តថ្នាក់បណ្ឌិតរងផ្នែក ទស្សនវិជ្ជា។ ប៉ុន្តែនៅឆ្នាំ ១៨៦៤ លោកមិនបានបន្តថ្នាក់បណ្ឌិតភ្លាមទេ លោកបែរជាសិក្សាផ្នែកច្បាប់កំរិត បរិញ្ញាបត្រ ព្រមទាំងបញ្ចប់ថ្នាក់បណ្ឌិតឆ្នាំ ១៨៧៣ នៅសាកលវិទ្យាល័យ Helsinki ផ្ទាល់ តែម្ដង។ បណ្ឌិតរូបនេះក៏បានចាប់យកអាជីព ជាសាស្ត្រាចារ្យជំនាញកាត់ក្ដី និង នយោបាយ។ លោកធ្លាប់ធ្វើជាព្រឹទ្ធបុរសសាកលវិទ្យាល័យ Art And Design Helsinki និង សាកលវិទ្យាល័យFinnish Art Societyថែមទៀតផង ។
នៅឆ្នាំ ១៨៨០-១៨៨៥លោកបានបង្កើតគណបក្ស សេរីនិយម ហ្វាំងឡង់ ព្រមទាំងបានជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាប្រចាំទីក្រុង Helsinki ពីរសម័យកាលគឺ ចន្លោះពីឆ្នាំ ១៨៧៥-១៨៧៦ និង ១៨៩២-១៨៩៩ ។ ទន្ទឹមគ្នានេះដែរ លោកក៏ត្រូវបានតែងតាំងជា អ្នកជំនាញផ្នែកនយោបាយ និងជាសមាជិកជាន់ខ្ពស់ នៃដំណើរឆ្ពោះទៅកាន់សន្តិភាពជាសកល។
ក្នុងនាមជាអ្នកនយោបាយមួយរូប ប្រកបដោយសមធម៌ មេដឹកនាំរូបនេះផ្ដល់ការគោរព រាប់អានដល់គ្រប់គណបក្ស និងប្រជាជនទាំងអស់ របស់ហ្វាំងឡង់។ ជាក់ស្ដែង ក្រោយពីរំលាយ គណបក្ស សេរីនិយម ហ្វាំងឡង់របស់ខ្លួននៅឆ្នាំ ១៨៨៥មក Mechelin មិនបានចូលរួមជាមួយគណបក្សផ្សេងឡើយ។
Mechelin បានជាប់ឈ្មោះជារដ្ឋាភិបាលហ្វាំងឡង់ កាន់កាប់អំណាចបានបីឆ្នាំ ចន្លោះពីឆ្នាំ ១៩០៥-១៩០៨ ហើយលោកជាបុគ្គលទីមួយសម្រាប់ប្រទេសនេះ និងពិភពទាំងមូលដែលបានសាបព្រោះនូវរបបគ្រប់គ្រង បែបលទ្ធិប្រជាធិបតេយ្យ គឺប្រើប្រាស់ការបោះឆ្នោតដើម្បីជ្រើសតាំងមេដឹកនាំ។ ក្រោមការដឹកនាំរបស់ Mechelin លោក បានបើកយ៉ាងទូលាយនូវ វប្បធម៌លទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ទៅដល់ប្រជាជនហ្វាំងឡង់ទាំងមូល។
ស្ថិតក្រោមការកាន់អំណាចរបស់ Mechelin នៅ ឆ្នាំ ១៩០៧ មានការបោះឆ្នោតជ្រើសតាំង សមាជិកសភាជាសាកល ក្នុងចំណោម សមាជិកសរុប ២០០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១៩រូប។ ក្រោយពីមរណភាពMechelin នៅ ឆ្នាំ ១៩១៤ ដោយមានការជ្រោមជ្រែងរបស់ មិត្តរួមការងារក្រោមបង្គាប់ ដឹកនាំបដិវត្តន៍ធំៗចំនួនពីរជាប់ៗគ្នានៅរុស្ស៊ី ទើបរុស្ស៊ី សម្រេចប្រគល់ឯករាជ្យ ទាំងស្រុងដល់ ហ្វាំងឡង់ នៅឆ្នាំ ១៩១៧៕
0 comments:
Post a Comment