Posts

Showing posts with the label បុគ្គលជោគជ័យ

ជីវិត​របស់​លោក​ Nicholas James Vujicic(អូតូតាកេ)

Image
លោក​ Nicholas James Vujicic ​​សញ្ជាតិ​អូស្ត្រាលី​​(សញ្ជាតិ​ដើម​ ស៊ែប) ​កើត​​នៅ​​ថ្ងៃ​​ទី​​៤​​​ ខែ​ធ្នូ​ ឆ្នាំ​​១៩៨២​ ​​ជា​ជន​ពិការ​ដៃ​ជើង​ទាំង​ទ្វេ​ តែ​លោក​នៅ​តែ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត។ ​បច្ចុប្បន្ន​ លោក​ជា​​​​វាគ្មិន​ ​ដែល​តែង​តែ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​​ ​ ហើយ​បច្ចុប្បន្ន​ លោក​​មាន​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​ឈ្មោះ​ថា​ Life Without Limbs សម្រាប់​ជួយ​ដល់​​​​ លើក​ទឹក​ចិត្ត​ដល់​ជនពិការ។ ជា​ក្មេង​ពិការ​ម្នាក់​ លោក​តែង​តែ​តស៊ូ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ដើម្បី​ជម្នះ​​​ឧបសគ្គ​គ្រប់​បែប​​យ៉ាង​ ទាំង​ស្មារតី​ និង​សម្បទា។ នៅ​​អាយុ​ ១៧​ឆ្នាំ​ លោក​បាន​សម្រេច​ចិត្ត​បង្កើត​អង្គការ​មួយ​ឡើង​ ដែល​​មាន​ឈ្មោះ​ថា​ Life Without Limbs ឡើង​ដើម្បី​ ផ្ដល់​កម្លាំង​ចិត្ត​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​ជន​​ពិការ​​​​ដទៃ​ទៀត ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​ក្នុង​ជីវិត។ លោក​ Vujicic ជា​រឿយ​ៗ​ តែង​តែ​ត្រូវ​បាន​គេ​អញ្ញើញ​ឲ្យ​ទៅ​ធ្វើ​បទ​បង្ហាញ​​នៅ​កន្លែង​ផ្សេង​ៗ​ នៅ​ជុំ​វិញ​ពិភពលោក​ទាក់​ទង​ទៅ​នឹង​ប្រធានបទ ​ ​ជីវិត​​​​ពិការភាព ក្តី​សង្ឃឹម ...

​​ទើប​តែ​មាន​អាយុ ៦ឆ្នាំក្លាយជាជើង​ខ្លាំង​វ័យ​ក្មេង​ ខាង​ C++​ Programing

Image
តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ឮ​ទេ​ថា​ ក្មេង​ប្រុស​ ឬ​ក្មេង​ស្រី​ដែល​មាន​អាយុ​ក្រោម​ ១០​ឆ្នាំ​អាច​ស្វែង​យល់​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ដ៏ ​ពេញ​និយម​ C++ ​ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ណែ​នាំ​ឬ​ ទទួល​ការ​បង្រៀន​នៅ​សាលា​ណាមួយ​ដែរ​ទេ?​ បើ​តាម​ខ្ញុំ​គិត​ទៅ​ប្រហែល​ជា​មិន​ធ្លាប់​ទេ​មើល​ទៅ។ ពេល​នេះ​យើង​សូម​ណែនាំ​លោក​អ្នក​ឱ្យ​ស្គាល់​ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង ​ប្រទេស​ Bangladesh ឈ្មោះ​ថា​ Wasik Farhan-Roopkothaដោយ​គេ​មាន​អាយុ​ទើប​តែ​ ៦ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មាន​ប្រាជ្ញា​ដែល​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ​ ដែល​អាច​ស្វែង​យល់​ពី​ភាសា​ C++ ​បាន​ដោយ​ខ្លួន​ឯង។ Wasik ​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​កុំព្យូទ័រ​ដោយ​គ្មាន​ការ​បង្រៀន​ដែល​ត្រឹម​ ត្រូវ​ណាមួយ​ឡើយ។​ គេ​បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ពី​កម្មវិធី​ Word Processing ធម្មតា​ ទៅ​ជា​អ្នក​សរសេរ​ភាសា​ C++​ ដ៏​ឆ្លាតវៃ​ ហើយ​ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​ Wasik ​វិញ​ក៏​សង្ឃឹម​ថា​ការ​រីក​ចម្រើន​របស់​កូន​ប្រុស​គាត់​នឹង​អាច​ទទួល​ស្គាល់ ​ដោយ​ក្រុមហ៊ុន​ Microsoft ​ព្រម​ទាំង​ឯកត្តកម្ម​ពិភព​លោក​ Guinness ​ផង​ដែរ។ ស្ថិត​ក្នុង​វ័យ​៣ឆ្នាំ​ Wasik ​បាន​ចាប់​ផ្ដ...

Mark Zuckerberg ទៅ​លេង​ប្រទេស​ចិន​

Image
សញ្ញា​នៃ​ការ​ធ្វើដំណើរ​កំសាន្ត​របស់​ Mark Zuckerberg នៅ​ក្នុង​ទី​ក្រុង​ Shanghai ប្រទេស​ចិន​បានទាញ​នូវ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើ​ន​​ដោយ​គេ​ បានសន្មតថា​ Facebook ប្រហែលជា​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ទោះ​បី​វា​ត្រូវ​បាន​បិទ​នៅ​ឡើយ​ក៏​ដោយ ។  ពត៍​មាន​នៃការ​ធ្វើដំណើរ​កំសាន្ត​របស់ Mark Zucherberg នៅ​ប្រទេស​ចិន​នេះ​បាន​លេច​ឡើង​តាមរយះ​រូបភាព​តាម​ Bloggers របស់​ចិន​ដោ​យ​​​​គេ​ឃើញ​មាន​រូបភាព​របស់​ Mark Zucherberg ជាមួយ​នឹង​មិត្ត​ស្រី​របស់គាត់​នៅ​ Apple store និង​នៅ​កន្លែង​សិល្បះ​នៅ​ទី​ក្រុង​ S​h​a​n​g​h​a​i​ កា​ល​ពីថ្ងៃអង្គារ ។  តើ​​ការ​ធ្វើដំណើរ​កំសាន្ត​នេះ​មានអត្ថន័យ​ថា​ Facebook  កំពុង​រៀប​ចំខ្លួន​ចូល​ប្រទេស​ចិន​វិញ​រឺយ៉ាងណា ? គួរ​បញ្ជាក់ថា​នៅពេល​បច្ចុប្បន្ន​នេះ​​ ​Facebook មានអ្នក​ប្រើ​ប្រាស់​ច្រើនជាង​ 800 លាន​នាក់ តែ​វា​ត្រូវ​គេ​ហាមឃាត់​ក្នុង​ប្រទេស​ចំនួន ៦ ក្នុង​នោះ​ប្រទេស​ចិន​បាន​បិទ​គេ​ហ​ទំ​ព័​​រ​​​យក្ស​នេះ​នៅ​ឆ្នាំ ២០០៩ ។ កាលពីខែមុន​ក្រុម​ហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ California បានអោយ​ដឹងថា​ពេល​នេះ​ Facebook កំព...

​បិតា​វិទ្យាសាស្ត្រ​​Sir Isaac Newton

Image
នៅ​ពេល​និយាយ​ដល់​វិស័យ​វិទ្យាសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​ មនុស្ស​គ្រប់​គ្នា​ពិត​ជា​មិន​អាច​បំភ្លេច​បាន​បិតា​វិទ្យាសាស្ត្រ​​ Sir Isaac Newton​​ ទេ។ បិតា​វិទ្យាសាស្ត្រ​​សញ្ជាតិ​អង់គ្លេស​ម្នាក់​នេះ​ កើត​​នៅ​​ថ្ងៃ​ទី​៤​ ខែ​មករា​ ឆ្នាំ​១៦៤៣​​ (គិត​តាម​ប្រតិទិន​ចាស់​ប្រើ​នៅ​ចក្រភព​អង់គ្លេស​​)  ហើយ​បើ​​គិត​តាម​ប្រតិទិនថ្មី​​ត្រូវ​នឹង​ថ្ងៃ​ទី២៥​ ខែ​​ធ្នូ ​ឆ្នាំ​១៦៤២​។ គាត់​មិន​ត្រឹម​តែ​​ជា​បិតា​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ជា​​ រូបវិទ្យា​វិទូ គណិតសាស្ត្រវិទូ តារាវិទូ ទស្សនវិទូ និង​មាន​មុខ​ងារ​ជា​ច្រើន​ទៀត​។ អ្នក​វិទ្យាសាស្ត្រ​និង​​មនុស្ស​គ្រប់​គ្នា​​មិន​អាច​បំភ្លេច​​ស្នាដៃ​ ដែល​មាន​តម្លៃ​បំផុត​របស់​គាត់​បាន​ទេ​​​គឺ​គោលការណ៍​គណិតវិទ្យា​នៃ​ ទស្សនវិជ្ជា​ធម្មជាតិ​ ​ដែល​បោះពុម្ព​​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​១៦៨៧​។ សៀវភៅ​នេះ​បង្កប់​ទៅ​ដោយ​​គោល​គំនិត​ និង​ទ្រឹស្ដីវិទ្យាសាស្ត្រ​​​បច្ចេកវិទ្យា​​សំខាន់​ៗ​ សម្រាប់​​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ៗ​ ជា​ពិសេស​​ជា​ទ្រឹស្ដី​ដែល​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​យក​មក​ អភិវឌ្ឍ​វិស័យ​ Mechanic ឲ្យ​​​​ជឿន​លឿន​រហូត​ដល់​សព្វ​ថ្ងៃ​។ ច...

ប្រវត្តិ Google

Image
oogle Inc គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​ (MNC) ដែល​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ការ​ស្រាវជ្រាវ​តាម​បណ្ដាញ​អ៊ីនធឺណិត ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​។ ​ Google មាន​​ផលិតផល​ និង​សេវាកម្មបច្ចេក​វិទ្យា​​ជា​ច្រើន​។ ​​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ស្វែងរក​ចំណេញ​បាន​ច្រើន​បំផុត​​គឺ​​ កម្មវិធី​ផ្សាយ​ពាណិជ្ជកម្ម AdWords។ បច្ចុប្បន្ន​នេះ Google មាន​លោក Eric Schmidt ជា​នាយក​ប្រតិបត្តិ​​ លោក Sergey Brin ជា​ប្រធាន​ទទួល ​បន្ទុក​ខាង​បច្ចេកវិទ្យា លោក Larry Page ជា​ប្រធាន​ផ្នែក​ផលិតផល​។ Google មាន​ទីស្នាក់ការ​ធំ​នៅ Mountain View រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​។ ប្រវត្តិ​របស់ Google Google ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ កញ្ញា ១៩៩៨​មក​ម្ល៉េះ ។ ដំបូង​ឡើយ​វា​គ្រាន់​តែ​ជា​គម្រោង​ស្រាវ​ជ្រាវ​របស់​ ​​លោក Larry Pageនិង Sergey Brin នៅ​ពេល​​ដែល​គាត់​ទាំង​ពីរ​​នាក់​កំពុង​រៀន​ថ្នាក់​បណ្ឌិត​ផ្នែក​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វ័រញ៉ា​ប៉ុណ្ណោះ​។ Search engine ដំបូង​ដែល​គាត់ទាំង​ពីរ​​​​បាន​ដាក់​ឲ្យ​ដំណើរការ​គឺ BackRub។ Search Engine មួយ​នេះ​...

Bill Gates

Image
Bill Gates មាន​ឈ្មោះ​ពេញ​ថា William Henry “Bill” Gates III។ Bill Gates កើត​នៅ​ថ្ងៃ​ទី២៨ ខែតុលា ​ឆ្នាំ១៩៥៥ នៅ​ទីក្រុង Seatle រដ្ឋ​វ៉ាស៊ីនតោន​។ ម្ចាស់​ក្រុមហ៊ុន​ Microsoft រូប ​នេះ​​បាន​​ក្លាយ​ខ្លួន​​ជា​មហាសេដ្ឋី​ប្រចាំ​នៅ​សហរដ្ឋ​​អាមេរិក​ និង​ពិភព​លោក​បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​កម្មវិធី​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​។ ស្ថាន​ភាព​គ្រួសារ និ​ង​ជីវិត​អាពាហ៍ពិពាហ៍ ដើម​ឡើយ​កម្រិត​ជីវភាព​គ្រួសារ​របស់ Bill Gates ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​។ ​អ្នក​ស្រី​Mary Maxwell Gates ជា​ម្ដាយ​របស់​Gates កាន់​មុខ​ដំណែង​​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុមហ៊ុន First Interstate BancSystem និង United Way ​រីឯ​ឪពុក​​របស់​លោក​ឈ្មោះ​ William H. Gates, Sr.មាន​តួនាទី​​ជា​ប្រធាន​ធនាគារ​ជាតិ​​។ Gates ជា​កូន​ទី​ពីរ​ក្នុង​ចំណោម​​បង​ប្អូន​បី​នាក់​។ នៅ​ឆ្នាំ​១៩៩៤ Gates បាន​រៀប​ការ​ជា​មួយ​នឹង Melinda Ann French។ ក្រោយ​មក​ប្រពន្ធ​របស់​មហាសេដ្ឋី​រូប​នេះ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ Melinda French Gates។ ពួក​គេ​ទាំង​ពីរ​មាន​កូន​បី​នាក់​ក្នុង​នោះ​កូន​ស្រី​​ពីរ​នាក់​គឺ Jennifer Katharine Gates (១៩៩៦...

ប្រវត្តិ​សង្ខេប​របស់លោក​ Leo Mechelin​ ​ជាស្ថាបនិក Nokia

Image
      ក្នុង​ទំព័រ​នេះ ខ្ញុំ សូម​ពាំនាំ​យក​នូវ​ប្រវត្តិ​សង្ខេប​របស់​លោក Leo Mechelin ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នឹក​ឃើញ និង​ជ្រើសរើស​ ឈ្មោះ Nokia ដំបូង​បង្អស់​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ Nokia បន្ត​​ប្រើប្រាស់ Brand Name នេះ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ​នេះ​។ ជីវិត​ឯកជន និង​ក្រុម​គ្រួសារ Leo Mechelin តាម​ពិត​ទៅ​គ្រាន់​តែ​ជា​ឈ្មោះ​ក្រៅ​តែ​ប៉ុណ្ណោះ ឈ្មោះ​ពេញ​​របស់​គាត់​គឺ Leopold (Leo) Henrik Stanislaus Mechelin ។ Mechelin ចាប់​បដិសន្ធិ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ​ ១៨៣៩ នៅ​ទីក្រុង Hamina ប្រទេស​ហ្វាំងឡង់​  និង​ទទួល​មរណភាព​នៅ​វ័យ ៧៥​ឆ្នាំ គឺ​ចំ​​ថ្ងៃ​ទី ២៦ មករា​ ឆ្នាំ ១៩១៤​ នៅ​ ទីក្រុង Helsinki ។              ឪពុក​របស់​លោក​មាន​ឈ្មោះ​ថា Gustaf Johan Mechelin និងលោក​ ស្រី Amanda Gustava Costiander ជា​ម្ដាយ​។ Nokia ក្រុមហ៊ុន Nokia ត្រូវ​បាន​លេចចេញ​ជា​រូបរាង និង​ស្លាក​សញ្ញា Nokia នៅ​ឆ្នាំ​១៨៧១ ជាមួយ​នឹង​សិស្ស​សំណព្វ​របស់​លោក​ម្នាក់​ទៀត​គឺ Fredrik...

​ប្រវត្តិរបស់​ Microsoft!

Image
Microsoft គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​​របស់​អាមេរិក​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Redmond រដ្ឋ​វ៉ាស៊ីនតោន​។ ក្រុមហ៊ុន​នេះ​ មាន​ទិសដៅ​ផលិត​ អភិវឌ្ឍ និង​លក់​អាជ្ញាប័ណ្ណ​កម្មវិធី សម្រាប់​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ និង​មាន​​ផលិត​ផល​ព្រម​ទាំង​​សេវាកម្ម​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ បច្ចេកវិទ្យា​។ បច្ចុប្បន្ន​ក្រុមហ៊ុន Microsoft ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ Steve Ballmer ដែល​ជា​នាយក​ប្រតិបត្តិ​ និង​លោក Bill Gates ជា​ប្រធាន​​ និង​ជា​ស្ថាបនិក​ដំបូង​របស់​ក្រុមហ៊ុន​។ ការ​កែ​ប្រែ​និមិត្ត​សញ្ញា​ក្រុមហ៊ុន និង​ពាក្យ​ស្លោក ចាប់​តាំង​ពី​បង្កើត​ក្រុមហ៊ុន​រហូត​មក​ដល់​ពេល​នេះ Microsoft បាន​កែ​ប្រែ​និមិត្ត​សញ្ញា និង​ពាក្យ​ស្លោក​ចំនួន​បួន​​​រួចមក​ហើយ​៖ មាន​ឈ្មោះ​ថា​ Blibbet ប្រើ​ចាប់​ពី​ឆ្នំា​ 1982-1987។ គេហៅ​ថា​ Pac-Man របស់​Microsoft ប្រើ​ពី​ឆ្នាំ​ 1987-2002 ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Where do you want to go today?”។ ពាក្យ​ស្លោក​នេះ​ប្រើ​ពី​ឆ្នាំ​1994-2002។ និមិត្តសញ្ញាថ្មី​ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Your potential. Our passion” ដាក់​ឲ្យ​ប្រើប្...