Friday, April 6, 2012

0 Mark Zuckerberg ទៅ​លេង​ប្រទេស​ចិន​

សញ្ញា​នៃ​ការ​ធ្វើដំណើរ​កំសាន្ត​របស់​ Mark Zuckerberg នៅ​ក្នុង​ទី​ក្រុង​ Shanghai ប្រទេស​ចិន​បានទាញ​នូវ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើ​ន​​ដោយ​គេ​ បានសន្មតថា​ Facebook ប្រហែលជា​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ទោះ​បី​វា​ត្រូវ​បាន​បិទ​នៅ​ឡើយ​ក៏​ដោយ ។ 
ពត៍​មាន​នៃការ​ធ្វើដំណើរ​កំសាន្ត​របស់ Mark Zucherberg នៅ​ប្រទេស​ចិន​នេះ​បាន​លេច​ឡើង​តាមរយះ​រូបភាព​តាម​ Bloggers របស់​ចិន​ដោ​យ​​​​គេ​ឃើញ​មាន​រូបភាព​របស់​ Mark Zucherberg ជាមួយ​នឹង​មិត្ត​ស្រី​របស់គាត់​នៅ​ Apple store និង​នៅ​កន្លែង​សិល្បះ​នៅ​ទី​ក្រុង​ S​h​a​n​g​h​a​i​ កា​ល​ពីថ្ងៃអង្គារ ។ 
តើ​​ការ​ធ្វើដំណើរ​កំសាន្ត​នេះ​មានអត្ថន័យ​ថា​ Facebook  កំពុង​រៀប​ចំខ្លួន​ចូល​ប្រទេស​ចិន​វិញ​រឺយ៉ាងណា ? គួរ​បញ្ជាក់ថា​នៅពេល​បច្ចុប្បន្ន​នេះ​​ ​Facebook មានអ្នក​ប្រើ​ប្រាស់​ច្រើនជាង​ 800 លាន​នាក់ តែ​វា​ត្រូវ​គេ​ហាមឃាត់​ក្នុង​ប្រទេស​ចំនួន ៦ ក្នុង​នោះ​ប្រទេស​ចិន​បាន​បិទ​គេ​ហ​ទំ​ព័​​រ​​​យក្ស​នេះ​នៅ​ឆ្នាំ ២០០៩ ។ កាលពីខែមុន​ក្រុម​ហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ California បានអោយ​ដឹងថា​ពេល​នេះ​ Facebook កំពុ​ង​តែ​រកវិធី​ដើម្បី​អាច​ចូលទីផ្សារ​ប្រទេសចិន​បាន​ ។ ប្រសិន​បើ​ Facebook អាច​ចូល​ទៅ​ប្រទេសចិន​បាន​នោះ​ គេ​រំពឹងថា​ Facebook អាច​កើន​អ្នក​​ប្រើ​ប្រាស់ ៥០០លាន​នាក់​បន្ថែមទៀត​។ តាមពត៍មានក៏​បានអោយ​ដឹងផងដែរថា​ Zuckerberg បានខិតខំរៀនភា​សា​ចិន​ជា​ខ្លាំង​កា​ល​ពី​ខែ​ធ្នុ ឆ្នាំ ២០១០ ហើយ​បានជួបពិភាក្សា​ជាមួយ search engine ធំជាង​គេ​នៅ​ប្រទេសចិន​មានឈ្មោះថា  Baidu ។ 
គេ​រំពឹងថា​  Zuckerberg និង​ Baidu បានកំពុងតែ​ពិភាក្សា​គ្នា​ដើម្បីផ្តល់លទ្ធភាពអោយ​ Facebook អាច​ចូលប្រទេសចិន​បាន ។ យើង​ចាំមើល​ថា​​តើ​នៅ​ថ្ងៃអនាគត​ Facebook អាចចូលទីផ្សារ​ចិន​បានដែរ​រឺទេ ?

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia