ប្តីជាប់រវល់បុណ្យសពម្តាយ ត្រូវជនគម្រក់លួចចាប់ប្រពន្ធរំលោភ
ថ្ងៃសៅរ៏ ទី១២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៨:១០
ខេត្តកំពង់ចាម ៖ បុរសគម្រក់មា្នក់ឈ្មោះ ម៉ម តុលី ហៅមេន អាយុ២៦ឆ្នាំ រស់នៅក្នុងឃុំខ្ចៅ ស្រុកកងមាស បានលបលួចឡើងលើផ្ទះរបស់គេ ហើយបានចាប់ស្រ្តីមានប្តី និងមានកូន៣នាក់រំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈពេលប្តីមិននៅផ្ទះ ព្រោះតែជាប់រវល់ទៅធ្វើបុណ្យសពម្តាយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី៦ ឧសភា។ ទោះបីជាបែបណារំលងបាន១ថ្ងៃ ជនសង្ស័យរូបនោះត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ខ្ចៅឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ បុរសរូបនេះ ពុំទាន់មានប្រពន្ធទេ ។
លោកវរសេនីយ៍ត្រី សូ សារិទ្ធ អធិការនគរបាលស្រុកកងមាសប្រាប់ឱ្យដឹងថា នៅយប់កើតហេតុនោះ ស្រ្តីរងគ្រោះឈ្មោះ វ.ល.ណ អាយុ២៨ឆ្នាំ បានដេកនៅលើផ្ទះជាមួយកូនតូចៗ៣នាក់ នៅក្នុងមុងតែមួយ ដោយបានបិទទ្វារត្រឹមត្រូវដូចសព្វដង ចំណែកបុរសជាប្តីវិញ ជាប់រវល់ទៅធ្វើបុណ្យសពម្តាយនៅឆ្ងាយពីផ្ទះ ហើយមិនបានត្រឡប់មកវិញទេ ។
ប្រភពបន្តថា នៅពេលស្រ្តីនោះកំពុងដេកលង់លក់ក្នុងដំណេករហូតដល់កណ្តាលអធ្រាត្រ ថ្ងៃទី៦ ឧសភា ស្រាប់តែបុរសគម្រក់ឈ្មោះ តុលី បានឡើងតាមជណ្តើរខាងមុខមកធ្វើសកម្មភាពលួចបើក ទ្វារថ្នមៗមិនឱ្យម្ចាស់ផ្ទះដឹងឡើយ ហើយបានដើរតម្រង់ទៅបើកមុងដែលស្រ្តីរងគ្រោះកំពុងតែដេក នោះ រួចចាប់រំលោភសេពសន្ថវៈទោះបីជាស្រ្តីរូបនេះបានប្រឹងរើ យ៉ាងណាក្តីក៏មិនរួចដែរ ។
បន្ទាប់ពីបានបន្ធូ រអារម្មណ៍ក្នុងចំណង់តណ្ហារួច បុរសមារយាទថោកនេះបានដើរត្រឡប់ទៅដេកនៅផ្ទះរបស់ខ្លួន វិញយ៉ាងរំភើយ ។ រហូតដល់ព្រឹកថ្ងៃទី៧ ឧសភា ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំ ខ្ខៅជួយរកយុតិ្តធម៌ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងសមត្ថកិច្ចបានទៅឃាត់ ខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ហើយជននោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តចាប់ស្ត្រីឈ្មោះ វ.ល.ណ រំលោភសេពសន្ថវៈប្រាកដ មែន ។
នៅចំពោះមុខ ជនជាប់ចោទឈ្មោះ ម៉ម តុលី បាននិយាយថា កាលពីវេលាអធ្រាត្រថ្ងៃទី៦ ឧសភា ខ្លួនបានដើរចេញពីផ្ទះតែម្នាក់ឯងកាត់ព្រែក ឆ្ពោះទៅកាន់ផ្ទះរបស់ស្រ្តីរងគ្រោះ ។ ពេលធ្វើដំណើរទៅដល់ខ្លួនបានឡើងទៅបើកទ្វារថ្នមៗហើយដើរ លបៗចូលទៅដល់ក្នុងមុងត្រូវស្រ្តីរងគ្រោះដឹង ហើយច្រានទ្រូងរបស់ខ្លួនចេញ ។ រំពេចនោះរូបគេបានស្ទុះចាប់ឱប ព្រមទាំងគំរាមថា «កុំមាត់ប្រយ័ត្នស្លាប់» រួចដៃម្ខាងខ្ទប់មាត់ និងដៃម្ខាងទៀតចាប់ដៃជាប់ ហើយរំលោភសេពសន្ថវៈរហូតបានសម្រេច លុះព្រឹកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕

Comments
Post a Comment