Hacker ទាមទារប្រាក់ $700 ពី Yahoo
ក្រុមហ៊ុន Yahoo ជាក្រុមហ៊ុនដ៏ធំមួយរបស់ពិភពលោក ផ្នែកផ្តល់គណនីអ៊ីមែលដោយឥតគិតថ្លៃ ថ្មីៗនេះត្រូវបានពួក Hacker (អ្នកវាយប្រហារសុវត្ថិភាពប្រព័ន្ធអ៊ីនធើណិត) រកឃើញចំនុចខ្សោយ ដែលអាចឲ្យពួកគេអាចលួចយកគណនីអ៊ីមែលណាមួយបាន ប្រសិនបើម្ចាស់គណនី ចុចលើ Link ដែលពួកគេក្លែងបន្លំ។ អ្នកជំនាញខាងសុវត្ថិភាពអ៊ីនធើណិត របស់ Yahoo និយាយថា ករណីនេះ ជាចំនុចខ្សោយរបស់ URL ដែលគេឲ្យឈ្មោះថា XSS Flaw ។ វាងាយស្រួលដោះស្រាយទេ តែពិបាករកឃើញថាវាកើតនៅត្រង់ណា។ ក្រុម Hacker និយាយថា ក្រុមហ៊ុន Yahoo គួរតែចំណាយប្រាក់ឲ្យពួកគេ ជាជាងពួកគេលក់ទៅឲ្យអ្នកដទៃ ក្នុងតម្លៃ $700 ហើយពួកគេបន្ថែមទៀតថា ប្រសិនបើចំនុចខ្សោយនេះ រកឃើញលើ Google វិញ ប្រាកដជា Google ទិញ ក្នុងតម្លៃ $1,337 ជាក់ជាពុំខាន។ គួរបញ្ជាក់ថា ចំនុចខ្សោយដែល Hacker រកឃើញនេះ អាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ Yahoo រាប់លាននាក់។ ប្រភព៖ technewsdaily ដោយ៖ ឆូយ ដានី