Friday, May 11, 2012

0 វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានទទួល សិទ្ធិអនុញ្ញាត ឲ្យបើកមជ្ឈមណ្ឌល តេស្តអន្តរជាតិ IELTS Test

ភ្នំពេញៈ នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិសាខាទី៩ (ស្ទឹងមានជ័យ) នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ បានធ្វើពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ (MOU) រវាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជា មួយ នឹង IDP Education (Cambodia) ស្តីពីការផ្តល់សិទ្ធិ ក្នុងការបង្កើត
មជ្ឈមណ្ឌល ប្រឡងតេស្ត IELTS Test របស់ អូស្រ្តាលី និងចក្រភពអង់គ្លេស នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពរបស់លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និង លោក ស្រេង ម៉ៅ ប្រធានស្តីទីIDP ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួម ពីគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ចំនួន១០៤២នាក់ ។
លោកលី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានមានប្រសាសន៍ថា ដោយមាន
ការរីកចម្រើន ជាបន្តបន្ទាប់  វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានបង្កើតជា
ប៊ែលធីគ្រុប ដែល មានបម្រើសេវាធំៗ ៣ដូចជាៈ I. ប៊ែលធី សំណង់  II. ប៊ែលធី ទេសចរណ៍ III. ប៊ែលធី អប់រំ  ។ហើយកន្លង មកវិទ្យាស្ថានបានទទួល
សិទ្ធិ និងច្បាប់អនុញ្ញាតឲ្យបើកមជ្ឈមណ្ឌលប្រឡង ជាអន្តរជាតិថូហ្វល (TOEFL iBT) ពីអង្គការ ETS ដែលមានទីតាំងធំ នៅ សហរដ្ឋអាមេរិក រួចមកហើយ។ ឥឡូវនេះ យើងទើបតែទទួលបានសិទ្ធិ និងច្បាប់អនុញ្ញាត 
ឲ្យបើកមជ្ឈមណ្ឌលប្រឡង តេស្តអន្តរជាតិIELTS Test របស់ប្រទេស
អូស្រ្តាលីមួយបន្ថែមទៀត ហើយតេស្តនេះគឺជាតេស្ត បែបចក្រភពអង់គ្លេស (British System)។ សិស្ស-និស្សិត អាចធ្វើតេស្តទាំងពីរនេះ ដើម្បីដាក់ពាក្យ សុំ អាហារូបករណ៍ ទៅសិក្សា ធ្វើការ និងរស់នៅក្រៅប្រទេស ជាពិសេស នៅតាមបណ្តាប្រទេស ដែលនិយាយភាសាអង់គ្លេស ព្រោះ តេស្ត IELTS និងTOEFL នេះ ជានិមិត្តសញ្ញា នៃគុណភាព និងវាស់ស្ទង់សមត្ថភាព ផ្នែកភាសាអង់គ្លេស។ មជ្ឈមណ្ឌលតេស្តទាំងពីរ នេះមានទីតាំង ស្ថិតនៅ ប៊ែលធី ទី១០ (សាខាអាងទឹកអូឡាំពិក) អាគារលេខ ៥៧ ផ្លូវ២១៧ កែង ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក្រុងភ្នំពេញ។លោក ស្រេង ម៉ៅ ប្រធានស្តីទីIDP ប្រចាំប្រទេសកម្ពុជា បានធ្វើការចាប់អារម្មណ៍ថា តេស្ត IELTSនេះមានការទទួលស្គាល់ជាង ៦០០០ស្ថាប័ន ទូទាំងពិភពលោក ដែលមានមជ្ឈមណ្ឌលរបស់ខ្លួនជាង៨០០ និងមានទីតាំងជាង១៣០ប្រទេស។
 លោកមានក្តីសប្បាយរីករាយណាស់ ដោយ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំ ពិធី ចុះ ហត្ថលេខាលើអនុស្សរណៈ ជាមួយនឹង IDP Education (Cambodia) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ជាទីបញ្ចប់លោក លី ឆេងនិងលោក ស្រេង ម៉ៅ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា និងបាន ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នា ទៅវិញទៅមក នាពេលនោះផងដែរ៕

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia