Thursday, May 10, 2012

0 អាវ​ទ្រនាប់​ប្រភេទ​​ថ្មី​អាច​ទុក​ទូរស័ព្ទ​ដៃ​​iPhone​​បាន

សម្រាប់នារីគ្រប់រូប ណាដែលមានបំណងប្រាថ្នាចង់ទុក ទូរស័ព្ទ iPhone ឲ្យមានសុវត្ថិភាពនៅពេលដែលរាំ ឬធ្វើអ្វីមួយ  គឺអាចទុកបាននៅក្នុងអាវទ្រនាប់នេះបាន។ អាវទ្រនាប់កល់ ដើមទ្រូងនេះគឺមាន ឈ្មោះ JoeyBra ដែលមានកន្លាក់នៅក្រោមដៃ អាចផ្ទុកនូវ របស់របរដែលមានតម្លៃជា ច្រើន ដូចជា ទូរស័ព្ទដៃ កូនសោរ និង credit cards ។ យោងទៅតាមវីដេអូរបស់ Youtube បានបញ្ជាក់ថា​ អាវទ្រនាប់ប្រភេទថ្មីនេះ បានកែច្នៃដោយអាចលាក់ នូវរបស់ដែលមានតម្លៃ ដែលមិនអាចឲ្យនរណាម្នាក់ ឃើញបាន។ Mariah Gentry និង Kyle Bartlow ដែលជានិស្សិតសិក្សាផ្នែក ពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Washington បានចាប់ផ្ដើមមាន គំនិតក្នុងច្នៃអាវទ្រនាប់ JoeyBra នេះឡើងដោយសារតែ ពួកគេបានកត់សំគាល់ថា ចំនួន​នារីៗដែលជាអ្នកលេង Facebook បាននាំគ្នា និយាយពីការ បាត់បង់របស់​ដែលមានតម្លៃ បន្ទាប់ពីការចូលរាំលេងកំសាន្ដនៅពេលយប់។ ទោះបីជាយ៉ាងណា JoeyBra អាចទទួលនូវទឹកប្រាក់ ៤,៣៤៦ ដូល្លារ លើសពីការរំពឹងទុក ត្រឹមតែ ៤,០០០ ដូល្លារក្នុងរយៈពេល ១៨ថ្ងៃ៕
ដកស្រង់៖​ពីខ្មែរឡូដ

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia