Tuesday, May 15, 2012

0 Rihanna​ ថត​​ស្រាត​​ទៀត​​ហើយ​​!

Rihanna តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់​ក្នុង​ចំណោម​តារា​ចម្រៀង​ស្រី​កម្រិត​កំពូល​ ក្នុង​លោក បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្ររបស់​នាង​ស៊ាំភ្នែក​ទៅ​ហើយ ក្នុង​ការ​មើល​នាង​ដោយ​គ្មាន​អាវ​ជាប់​នឹង​ខ្លួន​នោះ ខណៈ​ដែល​នាង​បាន​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​។
តារា​ចម្រៀង​វ័យ ២៤ឆ្នាំរូប​នេះ ធ្លាប់​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ម្ដង​រួច​មកហើយ​ពី​ភាព​សិច​ស៊ី​របស់​នាង ​ក្នុង​វីដេអូ​ចម្រៀង​បទ "Where Have You Been"។
នៅ​ក្នុង​ស្ទីលចំហរ​ផ្នែក​ល្វែង​ខាង​លើ​នៃ​ដង​ខ្លួន​លើក​នេះ Rihanna បាន​បិទ​បាំង​ខ្លះ​ដែរ ពោល​គឺ​ជា​ការ​រូប​ស្បែក​ក្រពើ​លើ​ដើម​ទ្រូង​ទាំង​គូរ​ដ៏​ទ្រលុក​ទ្រលន់​ របស់​នាង​។ លោក​អ្នក​អាច​មើល​ជា​ច្រើន​ផ្សេង​ទៀត ដល់ទៅ​ជិត​២០០សន្លឹក​ នៅ​ក្នុង​ទំព័រ Facebook របស់​នាង​។
រូប​ភាព​សិច​ស៊ី​ជា​ច្រើន​ទាំង​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​គេ​ស្គាល់​ Rihanna កាន់​តែ​ច្បាស់ ពោល​គឺ​ជា​តារា​ចម្រៀង​ដែល​ផ្លាស់​ប្ដូរ​ពី​ស្ទីល​ធម្មតា​ៗ មក​ជា​ស្ទីល​សិច​ស៊ី​ស្ទើ​ហួស​កម្រិត​វិញ​ម្ដង​។
គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្មី​ៗ​នេះ Rihanna បាន​បង្ហោះរូប​ភាព​ចំហរ​ផ្នែក​ខាង​លើ​ដែល​ថត​ដោយ​លោក Terry Richardson ខណៈ​ដែលមុន​នោះ​ទៀត នាង​ក៏​បាន​បង្ហាញ​នូវ​រូប​ភាព​វិស្សមកាល​នៅ​ឆ្នេរ​ហាវ៉ៃ ដែល​មាន​រូប​ខ្លះ ជា​រូប​ស្រាត​ននល​គក​ផង​ដែរ​។
ដកស្រង់ពី៖​ សារិកា

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia