Sonyខាតបង់អស់៥,៧ពាន់លានដុល្លារក្នុងមួយឆ្នាំដោយសារ គ្រោះធម្មជាតិ នៅជប៉ុននិង ថៃ
ក្រុមហ៊ុនSonyកាលពីថ្ងៃព្រហស្បត៌ ទី ១០ ខែឧសភានេះបានចេញរបាយ
ការណ៍ពីលទ្ឋផលប្រាក់ចំណូល ពីការលក់ផលិតផល តាមរយៈទីផ្សារអន
ឡាញរបស់ខ្លួន ដោយបាតបង់អស់ ៣,២ពាន់លានដុល្លារអាមេរិក នៅក្នុង
ត្រីមាសទី ៤ឆ្នាំ២០១១។ ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ អេឡិចត្រូនិចដ៏ធំមួយ
នេះ បានជួបវិបត្តិពេញមួយឆ្នាំតែម្តង ដោយក្នុងឆ្នាំ២០១១ ក្រុមហ៊ុននេះបាន
ខាតបង់អស់៥,៧ពាន់លានដុល្លារអាមេរិក ដែលវា ជាលទ្ឋផលដ៏អាក្រក់បំផុត
ដែលក្រុមហ៊ុនមិនធ្លាប់ជួបប្រទះទាល់តែសោះ អស់រយៈពេលជាង៦៦ឆ្នាំកន្លង
មកនេះ។រោងចក្ររបស់ ក្រុមហ៊ុន Sony និងបណ្តាញលក់របស់ខ្លួន ត្រូវបាន
ជួបប្រទះ នឹងបញ្ហាយ៉ាង ធ្ងន់ធ្ងរ ដោយសារតែ គ្រោះរញ្ជួយដី និងសូណាមី
នៅប្រទេសជប៉ុន និងទឹកជំនន់យ៉ាង ធ្ងន់ធ្ងរនៅប្រទេសថៃ។អាត្រាលក់ប្រចាំ
ឆ្នាំរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់ចុះ១០ភាគរយ ប្រាក់សរុបប្រចាំឆ្នាំ មាន ចំនួន ៨១ពាន់លានដុល្លារអាមេរិក ជាមួយនឹងការលក់ ឧបករណ៍ ទូរទស្សន៍ ស្តើង វីដេអូ និង កាមេរ៉ាឌីជីថល ហ្គែម និងកុំព្យូទ័រ យូដៃប្រចាំឆ្នាំ បានធ្លាក់
ចុះខុសពីការរំពឹងទុក។គួរបញ្ជាក់ លោក Kazuo Hirai ដែលនាយកក្រុមហ៊ុន
ជប៉ុនថ្មីរបស់ Sony បានិយាយថា ខ្លួននឹង ធ្វើឲ្យប្រាក់ចំណូល ក្រុមហ៊ុនកើន
ឡើងវិញ ក្នុងខែមិនាឆ្នាំ២០១៣ ដោយសំលឹងឃើញ ពីការរីកចម្រើននូវ
ពាណិជ្ជកម្មស្មាតហ្វន និងTablet របស់ខ្លួន៕
ដកស្រង់ចេញពី៖ ដើមអំពិល

Comments
Post a Comment