Tuesday, December 25, 2012

0 Hacker ទាមទារ​ប្រាក់​ $700 ពី​ Yahoo

ក្រុមហ៊ុន Yahoo ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ពិភព​លោក ផ្នែក​ផ្តល់​គណនី​អ៊ីមែល​ដោយ​ឥត​គិត​ថ្លៃ​ ថ្មី​ៗ​នេះ​ត្រូវ​បាន​ពួក Hacker (​អ្នក​វាយ​ប្រហារ​សុវត្ថិភាព​ប្រព័ន្ធ​អ៊ីន​ធើណិត) រកឃើញ​ចំនុច​ខ្សោយ ដែល​អាច​ឲ្យ​ពួក​គេ​អាច​លួច​យក​គណនី​អ៊ីមែល​ណា​មួយ​បាន​ ប្រសិន​បើ​ម្ចាស់​គណនី​ ចុច​លើ Link ដែល​ពួក​គេ​ក្លែង​បន្លំ។ អ្នក​ជំនាញ​ខាង​សុវត្ថិភាព​អ៊ីន​ធើណិត របស់​ Yahoo និយាយ​ថា​ ករណីនេះ ជា​ចំនុច​ខ្សោយ​របស់ URL ដែល​គេ​ឲ្យ​ឈ្មោះ​ថា XSS Flaw ។ វា​ងាយ​ស្រួល​ដោះ​ស្រាយ​ទេ តែ​ពិបាក​រក​ឃើញ​ថា​វា​កើត​នៅ​ត្រង់​ណា​។ ក្រុម​ Hacker និយាយ​ថា​ ក្រុមហ៊ុន Yahoo គួរ​តែ​ចំណាយ​ប្រាក់​ឲ្យ​ពួក​គេ ជា​ជាង​ពួកគេ​លក់​ទៅ​ឲ្យ​អ្នក​ដទៃ ក្នុង​តម្លៃ $700 ហើយ​ពួក​គេ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ចំនុច​ខ្សោយ​នេះ​រក​ឃើញ​លើ​​ Google វិញ ប្រាកដ​ជា​ Google ទិញ​ ក្នុង​តម្លៃ $1,337 ជាក់​ជា​ពុំ​ខាន។ គួរ​បញ្ជាក់​ថា ចំនុច​ខ្សោយ​ដែល Hacker រក​ឃើញ​នេះ អាច​បង្ក​ហានិភ័យ​ដល់​​អ្នក​ប្រើ​ប្រាស់​ Yahoo រាប់​លាន​នាក់។
ប្រភព៖ technewsdaily
ដោយ៖ ឆូយ ដានី

0 comments:

Post a Comment

facebook

 

Khmer | All Videos Copyright © 2012 - |- Template created by Chhoy Dany - |- Powered by mto co, ltd, cambodia